អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោកឧត្តមសេនីយ៍ត្រី ផេងធី មេបញ្ជាការស្តីទី កងពលតូចថ្មើរជើងលេខ៥៣ ដឹកនាំក្រុមការងារចុះទស្សនកិច្ចសិក្សាការងារកសាងពង្រឹងអង្គភាពរឹងមាំលេីគ្រប់វិស័យ - PMC-News

លោកឧត្តមសេនីយ៍ត្រី ផេងធី មេបញ្ជាការស្តីទី កងពលតូចថ្មើរជើងលេខ៥៣ ដឹកនាំក្រុមការងារចុះទស្សនកិច្ចសិក្សាការងារកសាងពង្រឹងអង្គភាពរឹងមាំលេីគ្រប់វិស័យ

បាត់ដំបង÷ ថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី ផេង ធី មេបញ្ជាការស្តីទី កងពលតូចថ្មើរជើងលេខ៥៣ បានអញ្ជើញដឹកនាំ នាយទាហាន ចំណុះកងពល ចុះធ្វើទស្សនកិច្ចសិក្សា ការងារកសាងពង្រឹងអង្គភាពរឹងមាំលេីគ្រប់វិស័យក្នុង ការិយាល័យទី១ និង កងអនុសេនាធំបញ្ជូនសារ កងពលតូចថ្មើរជើងលេខ៥៣ ស្ថិតនៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

ឧត្តមសេនីយ៍ត្រី ផេង ធី បានអញ្ជើញទស្សនាតាមខ្លឹមសារនីមួយៗ និងបានថ្លែងការកោតសរសើរដល់អង្គភាព ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តន៍តាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ ការងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ។ ក្នុងនោះដែរ លោកមេបញ្ជាការស្តីទី បានដាក់ចេញផែនការ ឱ្យគ្រប់អង្គភាព​ ធ្វើការដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ពីចំណុចខ្លាំងខ្សោយ និងបន្តខិតខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជាគ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកាកសាងក្នុងអង្គភាព និងបន្តជំរុញតាមបណ្តាអង្គភាពអប់រំផ្សព្វផ្សាយដល់យោធិនគ្រប់រូប អំពីគ្រឿងញៀន គ្រឿងស្រវឹង ល្បែងស៊ីសង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ឱ្យមានការភ្ញាក់រលឹកខ្ពស់ បន្តចូលរួមការងារសម្អាតអនាម័យ តាមបណ្តាកងឯកភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត នឹងបង្កើនសុខភាពកងទ័ព។ ផ្សាយដោយ អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយដែនធីវី







Theme images by Radius Images. Powered by Blogger.