អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឧត្តមសេនីយ៍ទោ សោម ស៊ុន អប់រំប្រជានេសាទ កុំឲ្យប្រើប្រាស់ឧបករណ៍ នឹងធ្វើសកម្មភាពនេសាទខុសច្បាប់ដែលធ្វើឲ្យបាត់បង់ធនធានមច្ឆជាតិរបស់យើងទាំងអស់គ្នា - PMC-News

ឧត្តមសេនីយ៍ទោ សោម ស៊ុន អប់រំប្រជានេសាទ កុំឲ្យប្រើប្រាស់ឧបករណ៍ នឹងធ្វើសកម្មភាពនេសាទខុសច្បាប់ដែលធ្វើឲ្យបាត់បង់ធនធានមច្ឆជាតិរបស់យើងទាំងអស់គ្នា

កំពង់ធំ៖ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានជួបសំណេះសំណាលនិងអប់រំណែនាំប្រជានេសាទ ប្រមាណជាង ១០គ្រួសារ ដែលកំពុងរស់នៅបណ្ដោះអាសន្ន ដើម្បីប្រកបរបរនេសាទ នៅចំណុចពាមសែន ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីឲ្យគាត់បានយល់ជ្រួតជ្រាបអំពីផលប៉ះពាល់ធ្ងន់ធ្ងរក្នុងការប្រើប្រាស់ឧបករណ៍ និងការធ្វេីសកម្មភាពនេសាទខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានមច្ឆជាតិរបស់យើងទាំងអស់គ្នា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ប្រជាពលរដ្ឋប្រមាណជាង ១០គ្រួសារដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅលើចំណុចពាមសែន ក្នុងតំបន់ឡូត៍អភិរក្ស អតីតឡូត័លេខ ២ស្ទួន ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយនេះ គឺជាប្រជាពលរដ្ឋចំណាកស្រុកមកពីទឹកដីខេត្តកំពង់ឆ្នាំង ហើយមកស្នាក់នៅបណ្ដោះអាសន្ននៅទីនេះ ដើម្បីប្រកបរបរនេសាទនៅក្នុងរដូវប្រាំង ។ ពេលរដូវវស្សាទឹកឡើងលិចទួលពាមសែននេះ ពួកគាត់នឹងវិលត្រឡប់ទៅមូលដ្ឋានភូមិឃុំរបស់ពួកគាត់នៅខេត្តកំពង់ឆ្នាំងវិញ ។ នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក៏បានណែនាំដល់កម្លាំងចម្រុះទាំងអស់ ដែលមានសមត្ថកិច្ចជំនាញជលផល និងអាជ្ញាធរដែនដី សូមមេត្តាត្រួតពិនិត្យឡើងវិញអំពីការស្នាក់នៅរបស់ប្រជាពលរដ្ឋទាំងជាង ១០គ្រួសារ នៅក្នុងតំបន់ឡូត៍អភិរក្ស ដែលត្រូវរក្សាពូជត្រី សម្រាប់ផលប្រយោជន៍របស់ប្រជាជនកម្ពុជាទាំងមូល និង​សូមមេត្តាគ្រប់គ្រងពួកគាត់ឱ្យបានល្អ កុំឲ្យពួកគាត់លួចធ្វើការនេសាទនៅក្នុងតំបន់ឡូត៍អភិរក្សពូជត្រីនេះ ជាដាច់ខាត។ ផ្សាយដោយ អង្គភាព គេហទំព័រប្រម៉ាញ់ជាយដែន ធី វី




Theme images by Radius Images. Powered by Blogger.