អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោក ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលបានចាត់តាំង លោកវរសេនីយ៍ត្រី ង៉ាត ងួន នាយការិយាល័យសុខាភិបាលធ្វើការអប់រំផ្សព្វផ្សាយដល់យោធិន អំពីវិធានការ ការពារមេរោគថ្មី HKU5-COV-2 ស្រដៀងទៅនិងមេរោគកូរ៉ូណាវីរុស - PMC-News

លោក ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលបានចាត់តាំង លោកវរសេនីយ៍ត្រី ង៉ាត ងួន នាយការិយាល័យសុខាភិបាលធ្វើការអប់រំផ្សព្វផ្សាយដល់យោធិន អំពីវិធានការ ការពារមេរោគថ្មី HKU5-COV-2 ស្រដៀងទៅនិងមេរោគកូរ៉ូណាវីរុស

បន្ទាយមានជ័យ៖ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការយកចិត្តទុកដាក់ពី ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំង លោកវរសេនីយ៍ត្រី ង៉ាត ងួន នាយការិយាល័យសុខាភិបាល បានធ្វើការអប់រំផ្សព្វផ្សាយដល់យោធិន អំពីវិធានការ ការពារមេរោគថ្មី HKU5-COV-2 ស្រដៀងទៅនិងមេរោគកូរ៉ូណាវីរុស។

តាមក្រុមអ្នកវិទ្យាសាស្រ្តចិនបានរាយការណ៍ថាខ្លួនបានរកឃើញមេរោគប្រចៀវថ្មីដែលមានសមត្ថភាពខ្ពស់ជ្រៀតចូលទៅក្នុងកោសិកាមនុស្សដូចវីរុស SARS-CoV-2 ដែលបង្កឲ្យមានជំងឺ កូវីត ១៩ដែលបង្កើនលទ្ធភាពដែលវាអាចឆ្លងដល់មនុស្សនៅពេលខាងមុខបានយ៉ាងឆាប់រហ័ស។មេរោគផ្លូវដង្ហើមដូចជា SARS-CoV-2 និងមេរោគ HKU5-COV-2 មានលក្ខណៈពិសេសមួយដែលអាចបំបែកខ្លួននឹងអាចឆ្លងទៅមនុស្សបានលឿនបំផុតតាមរយៈផ្លូវដង្ហើម។នៅក្នុងការពិសោធន៍ថ្មីមេរោគ HKU5-COV-2 អាចឆ្លងចូលទៅកោសិកាមនុស្សមានកម្រិតខ្ពស់ខ្លាំងតាមផ្លូវដង្ហើមដែលអាចបង្កដល់ការប៉ះពាល់ដល់អាយុជីវិតសម្រាប់អ្នកដែលបានឆ្លង។ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពល បានផ្តាំផ្ញើរដល់មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ត្រូវផ្សព្វផ្សាយដល់យោធិនឲ្យបានគ្រប់ៗគ្នា ដើម្បីធ្វើយ៉ាងណាការពារទប់ស្កាត់ និងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ពាក់ម៉ាស ,លាងសម្អាតដៃជាមួយសាប៊ូ ឬទឹកអាកុល៕ ផ្សាយដោយអង្គភាព គេហទំព័រប្រម៉ាញ់ជាយដែនធីវី




Theme images by Radius Images. Powered by Blogger.