អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោកវរសេនីយ៍ទោ សេង លុចអធិការចាត់វិធានការជាមុនដោយកោះហៅក្រុមក្មេងទំនេីងចំនួន០៣ក្រុមមកធ្វេីកិច្ចសន្យាមិនទុកឱ្យពួកគេបង្កហេតុក្នុងមូលដ្ឋានបានមុននោះទេ - PMC-News

លោកវរសេនីយ៍ទោ សេង លុចអធិការចាត់វិធានការជាមុនដោយកោះហៅក្រុមក្មេងទំនេីងចំនួន០៣ក្រុមមកធ្វេីកិច្ចសន្យាមិនទុកឱ្យពួកគេបង្កហេតុក្នុងមូលដ្ឋានបានមុននោះទេ

 បាត់ដំបង៖ស្រុកថ្មគោលក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសនីយ៍ទោ​ ដាញ់​ អេងប៊ុនចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ នៅព្រឹកថ្ងៃទី​២០​ ខែ​ មីនា​ ឆ្នាំ២០២៥​ នេះលោកវរសេនីយ៍ទោ​ សេង​ លុច​ អធិការនគរបាលស្រុកថ្មគោល​ បានកោះ​ហៅយុវជន​ ដែលស្ថិតក្នុងបញ្ជីគ្រប់គ្រងតាមដានរបស់នគរបាល​ ក្នុងនាមជាក្រុមក្មេងទំនេីង​ ចំ​នួន​០៣ក្រុម​ មានសមាជិកចំនួន​២៩នាក់​ ពេលនេះហៅមកបានចំនួន​ ១១​នាក់អមដោយមាតា​ បិតា​ អាណាព្យាបាលផងមកកាន់អធិការដ្ឋាននគរបាលស្រុក​  ដេី​ម្បី​សាក​សួរនិងធ្វេីកិច្ចសន្យា​ ឱ្យគេប្តេជ្ញាបញ្ឈប់រាល់សកម្មភាពល្មេីសទាំង​ស្រុងក្នុងមូលដ្ឋានចាប់ពីពេលនេះតទៅ។ 



វិធានការបែបនេះគឺជាវិធានការបង្ការទប់ស្កាត់ជាមុន​ មិនឱ្យពួកគេធ្វេីសកម្មភាពរួចហេី​យ​ទេីបសមត្ថកិច្ចទៅច្បាមស្វែងរកឬតាមបង្រ្កាបនៅពេលក្រោយនោះទេ​ ។ 

នៅចំពោះមុខឪពុក​ ម្តាយ​អាណា​ព្យាបាល​ និងនៅ​ចំពោះមុខសមត្ថកិច្ចនគរបាល​ ពួកគេប្តេជ្ញា​ មិនប្រព្រឹ​ត្តិនូវសកម្មភាពល្មេីស​បន្តទៀត​ ត្រូវរំ​សាយខ្លួនពីក្រុម​ ពីបក្សពួកដែលហៅថាក្មេងទំនេីងនិងខិតខំធ្វេីខ្លួនឱ្យក្លាយជាកូនល្អ​ សិស្សល្អ​ មនុស្សល្អ​ ស្តាប់បង្គាប់​ ឪពុក​ ម្តាយ​ លោកគ្រូ​ អ្នកគ្រូនិងគោរពច្បាប់៕

ផ្សាយដោយគេហទំព័រ ប្រម៉ាញ់ជាយដែន ធីវី

Theme images by Radius Images. Powered by Blogger.