អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! សមត្ថកិច្ចជំនាញនគរបាលព្រហ្មទណ្ឌបង្រ្កាបជនសង្ស័យជនជាតិចិននិងខ្មែរ១៩នាក់បង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់ និងបង្កភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍អន្តរជាតិ - PMC-News

សមត្ថកិច្ចជំនាញនគរបាលព្រហ្មទណ្ឌបង្រ្កាបជនសង្ស័យជនជាតិចិននិងខ្មែរ១៩នាក់បង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់ និងបង្កភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍អន្តរជាតិ

ភ្នំពេញ÷សមត្ថកិច្ចផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឈានដល់ការបង្រ្កាបបានជនសង្ស័យជនជាតិចិននិងខ្មែរចំនួន១៩នាក់ដែលបានប្រព្រឹត្តនៅចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប១  ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ។

ការបង្រ្កាបនោះធ្វើឡើងជាបន្ទាប់ដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កាលពីទី០៦រហូតដល់ថ្ងៃទី១០ខែមីនាឆ្នាំ២០២៥ ដែលមានការសហការពីកម្លាំងនគរបាលខេត្តមណ្ឌលគីរី ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ។សមត្ថកិច្ចដកហូតបានរថយន្តចំនួន ០៥ គ្រឿង និងអាវុធខ្លីចំនួន ០១ ដើម ។ក្នុងចំណោមជនសង្ស័យទាំ១៩នាក់មានជនជាតិ០២នាក់និងជនជាតិខ្មែរ១៧នាក់។

-បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។ ដោយឡែកចំពោះបក្ខពួកជនសង្ស័យដែលនៅសេសសល់មួយចំនួនសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីបន្តស្វែងរកឃាត់ខ្លួនយកមកចាត់ការតាមនីតិវិធី៕ ដោយ លោក សំនៀង.អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយដែន tv




Theme images by Radius Images. Powered by Blogger.