អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឧត្តមសេនីយ៍ទោ សោម ស៊ុន គោរពវិញ្ញាណក្ខន្ធសពយុទ្ធមិត្តជាអតីតប្រធានកងអនុសេនាធំស៊ើបការណ៍យោធាខេត្តកំពង់ធំ ក្នុងសម័យសង្គ្រាម! - PMC-News

ឧត្តមសេនីយ៍ទោ សោម ស៊ុន គោរពវិញ្ញាណក្ខន្ធសពយុទ្ធមិត្តជាអតីតប្រធានកងអនុសេនាធំស៊ើបការណ៍យោធាខេត្តកំពង់ធំ ក្នុងសម័យសង្គ្រាម!

 (កំពង់ធំ*16.03.2025)

នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវ៉ិត ប្រធានមូលនិធិជំនួយសង្គម នៃមន្ទីរសង្គមកិច្ច ខេត្តកំពង់ធំ បានដឹកនាំសហការី នៃសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត រួមជាមួយថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទៅគោរពវិញ្ញាណក្ខន្ធ និងចូលរួមក្នុងពិធីបុណ្យសពលោកអនុសេនីយ៍ឯក ថុន ស៊ីធឿន អាយុ៥៩ឆ្នាំ ដែលបានទទួលមរណភាព ដោយរោគាពាធ នៅវេលាម៉ោង ៥និង៥០នាទីព្រឹក  ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ 


ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាពុនពេក ចំពោះការបាត់បង់លោកអនុសេនីយ៍ឯក ថុន ស៊ីធឿន អតីតប្រធានកងអនុសេនាធំស៊ើបការណ៍ នៃយោធាខេត្តកំពង់ធំ ដែលធ្លាប់ជាសហការី និងជាយុទ្ធមិត្តដ៏ល្អ ក្នុងសម័យសង្គ្រាមនាទសវត្សរ៍ឆ្នាំ១៩៩០ ដោយធ្លាប់បានចូលរួមប្រយុទ្ធជាច្រើនសមរភូមិ ក្នុងភារកិច្ចការពារទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍ប៉ុលពត អៀងសារី ខៀវសំផន វិលត្រឡប់មកវិញបាន នឹងបានចូលរួមចំណែកអនុវត្តនូវនយោបាយឈ្នះ ឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមស៊ីវីលដ៏រាំរ៉ៃនៅកម្ពុជានាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញនៅចុងឆ្នាំ១៩៩៨ ។ 

ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី បានគោរពវិញ្ញាណក្ខន្ធ និងបានសូមបួងសួងដល់វិញ្ញាណក្ខន្ធលោកអនុសេនីយ៍ឯក ថុន ស៊ីធឿន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ នឹងបាននាំយកនូវថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤លានរៀល និងស្បៀងអាហារគ្រឿងឧបភោគបរិភោគ រួមមានអង្ករចំនួន១០០គីឡូក្រាម មីជាតិចំនួន៤កេស ត្រីខកំប៉ុងចំនួន៤យួរ និងទឹកត្រីទឹកស៊ីអ៊ីវចំនួន៤យួរ  ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីចូលរួមក្នុងពិធីបុណ្យសព ព្រមទាំងបានរំលែកទុក្ខជាមួយក្រុមគ្រួសារសពនៅពេលនេះផងដែរ៕

ដោយលោក សំនៀង អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយដែនធីវី



Theme images by Radius Images. Powered by Blogger.