អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! កងកម្លាំង កងពលតូចថ្មើរជើងលេខ៤២ បន្សហការនគបាលវរសេនាតូចការពារព្រុំដែនគោក៧០២ចេញល្បាតត្រួតពិនិត្យ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ - PMC-News

កងកម្លាំង កងពលតូចថ្មើរជើងលេខ៤២ បន្សហការនគបាលវរសេនាតូចការពារព្រុំដែនគោក៧០២ចេញល្បាតត្រួតពិនិត្យ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ

 ខេត្តឧត្ដរមានជ័យ៖ ថ្ងៃទី២០ខែមីនាឆ្នាំ២០២៥ ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់ របស់ឧត្ដមសេនីយ៍ត្រី  នាក់  វង្ស មេបញ្ជាការកងពលតូច​ថ្មើរជើង​លេខ​៤២  យោធភូមិភាគទី៤​ បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹង ទៅគ្រប់បណ្ដាកងឯកភាពវរសេនាតូចចំណុះ ជាពិសេសកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្តពង្រឹងការសហការអោយបានស្អិតរមួតជាមួយអង្គភាពមិត្ត     នគបាលវរសេនាតូចការពារព្រុំដែនគោក៧០២



ក្នុងការ ចេញល្បាត ត្រួតពិនិត្យតាមបណ្តាគោលដៅផ្សេងៗទៀត ដែលបានកំណត់ ដើម្បីតាមដានក្តាប់ជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់អោយបានទាន់ពេលវេលានូវសកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗដែលកើតមានឡើង ដើម្បីធានាបាននូវសុខសុវត្តិភាព ស្ថិរភាពជូន ប្រជាពលរដ្ឋ ។

លោកមេបញ្ជាការ ក៏បានផ្ដាំផ្ញើរដល់យោធិនដែលកំពុងឈរជើងក្នុងភូមិសាស្ត្រ ត្រូវថែរក្សានូវសុខភាព ការពារពីជម្ងឺផ្សេងៗ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀនផងដែរ ។ 

ផ្សាយដោយគេហទំព័រប្រមាញ់ជាយដែន ធីវី

...........................................................

Theme images by Radius Images. Powered by Blogger.