អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! អាវចំណាំងផ្លាតអន្តរាគមន៍ចំនួន១៩០អាវដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ស ថេត ប្រគល់ជូនកងកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ - PMC-News

អាវចំណាំងផ្លាតអន្តរាគមន៍ចំនួន១៩០អាវដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ស ថេត ប្រគល់ជូនកងកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ : ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអញ្ជើញជួបសំណេះសំណាលនិងប្រគល់អាវចំណាំងផ្លាតអន្តរាគមន៍ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិដល់កងកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៩។

ថ្លែងក្នុងឱកាសនោះលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបានថ្លែងអំណរគុណដល់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិដែលបានឧបត្ថម្ភអាវចំណាំងផ្លាតអន្តរាគមន៍ចំនួន១៩០អាវដល់កងកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដេីម្បីប្រេីប្រាស់ក្នុងការងារជំនាញ។ ជាមួយគ្នានោះផងដែរលោកឧត្ដមសេនីយ៍ទោស្នងការក៏បានដាក់បទបញ្ជាដល់កងកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននិងអធិការដ្ឋាននគរបាលក្រុងស្រុកទាំងអស់ត្រូវយកចិត្តទុកដាក់បំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនអោយបានល្អជាពិសេសចុះអន្តរាគមន៍អោយបានទាន់ពេលវេលាពេលមានបណ្តឹងពីប្រជាពលរដ្ឋនិងហេតុការណ៍កេីតឡេីងក្នុងមូលដ្ឋានផ្សេងៗ៕





Theme images by Radius Images. Powered by Blogger.