កម្លាំងសមត្ថកិច្ចចម្រុះសហការបន្តត្រួតពិនិត្យ ចល័តបង្ការទប់ស្កាត់ និងបង្ក្រាបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់នៅស្រុកជាប់ព្រំដែន
បាត់ដំបង៖ ស្រុកសំពៅលូននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥វេលាម៉ោង ០៩និង ០០នាទី អនុវត្តតាម បទបញ្ជាលោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងក្នុងផែន សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធមានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង កម្លាំងកង រាជអាវុធហត្ថស្រុកសំពៅលូន កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូននិងកម្លាំងវរសេនាតូចនគរ បាលការពារព្រំដែនគោកលេខ ៨១៧អនុវត្តត្រួតពិនិត្យចល័តបង្ការទប់ស្កាត់ និងបង្ក្រាបទល្មើស គ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ចំនួន ០២ គោលដៅក្នុងមូលដ្ឋានស្រុកសំពៅលូន។
*ជាលទ្ធផលពិនិត្យយានយន្តសរុបចំនួន ២០៤ គ្រឿង មនុស្ស២៥៩នាក់ស្រី៣៦នាក់។ ក្នុងនោះបានរកឃើញអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនចំនួន ០៣នាក់ (ប្រុស) ជាអ្នកបើក បររថយន្ត ០១នាក់ អ្នករួមដំណើរ ០២នាក់ មានផ្ទុកសារធាតុញៀន ដែលសមត្ថកិច្ចបានកសាងសំ ណុំរឿងចាត់ការតាមនីតិវិធី ច្បាប់ ដោយ ឡែកមិនមានរកឃេីញគ្រឿងញៀនឬសារធាតុគីមីផ្សំគ្រឿងញៀននៅក្នុងកិច្ចប្រតិបត្តិការនេះទេ៕ ផ្សាយដោយគេហទំព័រប្រម៉ាញ់ជាយដែនធីវី
Post a Comment