អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! មេបញ្ជាការទិសទី១ ក្រើនរំឭកដល់យោធាឱ្យរួមគ្នាការពារសុខសន្តិភាព ឱ្យបានគង់វង្ស ប្រឆាំងដាច់ខាតឧបាយកល ដែលនាំឱ្យប្រទេសជាតិធ្លាក់ចូលក្នុងភ្លើងសង្គ្រាមជាថ្មី - PMC-News

មេបញ្ជាការទិសទី១ ក្រើនរំឭកដល់យោធាឱ្យរួមគ្នាការពារសុខសន្តិភាព ឱ្យបានគង់វង្ស ប្រឆាំងដាច់ខាតឧបាយកល ដែលនាំឱ្យប្រទេសជាតិធ្លាក់ចូលក្នុងភ្លើងសង្គ្រាមជាថ្មី

 បន្ទាយមានជ័យ ៖ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានលើកឡើងថា កត្តាសន្តិភាពគឺជា កត្តាចម្បងបំផុតនាំមកនូវជោគជ័យសម្រាប់ការអភិវឌ្ឍន៍គ្រប់វិស័យ។ ប្រការនេះហើយ ត្រូវរក្សាសន្តិភាព ហើយមិនត្រូវឱ្យសន្តិភាពដែលកំពុងមានរយៈពេលជាង២៦ឆ្នាំកន្លងមកនេះ ត្រូវឃ្លាតចេញពីកម្ពុជាទៀតបានឡើយ ។ យើងត្រូវនាំគ្នាអរគុណសន្តិភាព និងប្រឆាំងដាច់ខាតឧបាយកលដែលនាំឱ្យប្រទេសជាតិធ្លាក់ចូលក្នុងភ្លើងសង្គ្រាមជាថ្មី។


ការណ៍នេះ ធ្វើឡើងក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២៤ លើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ នៅកងការពារព្រំដែនលេខ៥០៣ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ។






លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានលើកឡើងដោយគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តជំរុញការកែទម្រង់កងយោធពលខេមរភូមិន្ទ លើកកម្ពស់ការកសាងបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាពកងទ័ពប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់។ ដោយឡែក ចំពោះកម្លាំងកងការពារព្រំដែនគោកលេខ៥០៣ ចំណុះយោធភូមិភាគទី៥បាន កំណែទម្រង់និងការធ្វើទំនើបកម្មត្រូវតែធ្វើទន្ទឹមគ្នា ព្រោះថាលក្ខណៈពិសេសរបស់កម្លាំងការពារព្រំដែនគឺតម្រូវការផ្នែកសម្ភារៈគ្រឿងបំពាក់ និងយុទ្ធោបករណ៍មានគ្រប់កម្រិត គ្រប់ផ្នែកនិងមិនអាចខ្វះបានក្នុងការបំពេញភារៈកិច្ចរបស់ខ្លួន។

ក្នុងនោះមេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងការពារព្រំដែន៥០៣ ដែលសម្រេចបានស្នាដៃជាច្រើន ពិសេសគឺបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការការពារសន្តិសុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សហការជាមួយស្ថាប័នពាក់ព័ន្ធ ពង្រឹងការរត់ពន្ធនៅតាមព្រំដែន។បើទោះជាមានបញ្ហាប្រឈមនៅក្នុងការដឹកនាំការពារអធិបតេយ្យខ្លះយ៉ាងណាក៏ដោយ ក៏កម្លាំងបានពុះពារការលំបាកទាំងនោះដោយយកអស់កម្លាំងកាយចិត្ត ខិតខំច្នៃប្រឌិតប្រកបដោយភាពរស់រវើក និងដោះស្រាយបញ្ហាទាំងនោះនៅតាមបណ្ដាអង្គភាពគោលដៅនីមួយៗ បានទាន់ពេលវេលាដោយប្រើប្រាស់មធ្យោបាយរបស់អង្គភាព ទៅតាមលទ្ធភាពជាក់ស្ដែងជាមួយការទទួលខុសត្រូវ និងម្ចាស់ការ។

ទន្ទឹមនោះលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ ក៏បានគូសបញ្ជាក់បន្ថែមថា ផ្អែកតាមស្មារតីទទួលខុសត្រូវរបស់នាយទាហាន ពលទាហានកម្លាំងការពារព្រំដែនគោក៥០៣កន្លងមក បានជំរុញចលនា នៃការអនុវត្តភារកិច្ចជំនាញទទួលបានជោគជ័យ ព្រមទាំងទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំជាបន្តបន្ទាប់ ក្នុងការបំពេញប្រតិបត្តិការនៅតាមព្រំដែនបានយ៉ាងរលូន។

ដើម្បីប្រសិទ្ធិភាពការងារលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានធ្វើការក្រើនរំឭកនិងផ្ដល់អនុសាសន៍ដល់នាយទាហាន នាយទាហានរងនិងពលទាហាននៃកងការពារព្រំដែន៥០៣ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រនិងរាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ លើសពីនេះ ត្រូវបន្តយកចិត្តទុកដាក់ធ្វើជាសេនាធិការជូនយោធភូមិភាគទី៥ និងទីបញ្ជាការទិសទី១ លើការងារគ្រប់គ្រងព្រំដែនឱ្យបានដាច់ខាត ដោយសហការជាមួយបណ្ដាអង្គភាពជំនាញពាក់ព័ន្ធ។ជាងនេះត្រូវធ្វើការគ្រប់គ្រងថែទាំគ្រឿងបំពាក់តាមលក្ខណៈបច្ចេកទេស សព្វាវុធដើម្បីធានាឱ្យបានដល់ការងារហ្វឹកហ្វឺនប្រយុទ្ធនិងប្រើប្រាស់បានយូរអង្វែង។ត្រូវលើកកម្ពស់ការយកចិត្តទុកដាក់ដល់ការពង្រីកសាមគ្គីភាព ឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់កងទ័ព ពិសេសកិច្ចសហប្រតិបត្តិការ ការកសាងកម្លាំងការពារនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃដែលខ្លួនឈរជើង ៕ផ្សាយដោយអង្គភាព គេហទំព័រ ប្រមាញ់ជាយដែន tv News

Theme images by Radius Images. Powered by Blogger.