អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឯកឧត្តម​ នាយឧត្តមសេនីយ៍ ស​ ថេត​ អគ្គ​ស្នងការ​នគរបាល​ជាតិ​ អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខថ្នាក់ដឹកនាំ​ និងមន្ត្រី​​នគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន - PMC-News

ឯកឧត្តម​ នាយឧត្តមសេនីយ៍ ស​ ថេត​ អគ្គ​ស្នងការ​នគរបាល​ជាតិ​ អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខថ្នាក់ដឹកនាំ​ និងមន្ត្រី​​នគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន

ខេត្តប៉ៃលិន​៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០៨ និង០០នាទី ឯកឧត្តម​ នាយឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ  តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ  ថ្នាក់ដឹកនាំ​ និងមន្ត្រី​​នគរបាលជាតិ  នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ  ឆ្នាំ២០២៥ ។

ក្នុង​ពិធី​នេះដែរ​  ក៏មាន​ការ​អញ្ជេីញចូលរួម​ពី​ ឯកឧត្តម ឧត្តមសេនីយ៍​  វរសេនីយ៍​  ប្រតិភូអមដំណើរ នៃ​អគ្គស្នងការ​ដ្ឋាន​គរបាលជាតិ​ ​លោក ឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន លោក ឧត្តមសេនីយ៍ ទោ ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ ទោ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក-លោកស្រី​ ឧត្តមសេនីយ៍  វរសេនីយ៍​ សស្នងការរង នាយការិយាល័យ​ លោក​អធិការនគរបាល​ក្រុង/ ស្រុក និងនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ទាំង០៨ ឃុំ/សង្កាត់​ ផងដែរ។ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ  បានឡើងអានរបាយការណ៍សង្ខេប  អំពីលទ្ធផលកិច្ចប្រតិបត្តិការ  ស្ថានភាពភូមិសាស្រ្ត  និងស្ថានភាពកម្លាំងនគរបាល ចំណុះស្នងការដ្ឋាននគរបាលខេត្ត ។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត  បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា  និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  ជូនដល់កងកម្លាំងនគរបាលទាំងអស់  នៃស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន ។ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ  បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់  ចំពោះការខិតខំ ប្រឹងប្រែងបំពេញតួនាទីភារកិច្ច   បម្រើលើសេវាសាធារណៈ   និងខិតខំធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់  ជូនប្រជាពលរដ្ឋ  នាពេលកន្លងមក ក្រោមការដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្ត ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំបន្ថែមឲ្យ  កងកម្លាំងនគរបាលទាំងអស់  ត្រូវត្រៀមលក្ខណៈ សម្បត្តិឲ្យបានគ្រប់គ្រាន់  ដើម្បីរក្សាសុវត្ថិភាព  សន្តិសុខ សណ្តាប់ធ្នាប់  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី  ប្រពៃណីជាតិខ្មែរ  នាពេលខាងមុខ  ទន្ទឹមនោះបណ្តាអង្គភាពជំនាញត្រូវពង្រឹងសមត្ថភាព   ក្នុងការ បង្ការ ទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសគ្រប់ប្រភេទ ពិសេសក្មេងទំនើង  និងបទល្មើសគ្រឿងញៀន  សំដៅរក្សាសុវត្ថិភាព  សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ  និងសង្គមជាតិ ។ បន្ទាប់ពី ឯកឧត្ដម​ នាយឧត្ដមសេនីយ៍​ អគ្គស្នងការ​នគរបាល​ជាតិ​  មានប្រសាសន៍បានផ្ដាំផ្ញើរួច ក៏បាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន​ ជូនដល់អង្គភាព  ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងបានប្រគល់សម្ភារមួយចំនួនរួមមាន៖​ អអាវចំណាំងផ្លាត  អាវការពារគ្រាប់​ និងខ្នោះ​ដៃ​ ផងដែរ។ បន្ទាប់មក ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការក៏បាន  ឧបត្ថម្ភថវិកាជូនដល់មេបញ្ជាការ តំបន់សឹករងខេត្តប៉ៃលិន  និងមេញ្ជាការយោធា តាមក្រវ៉ាត់ព្រំដែនផងដែរ។ ដោយ លោក÷ស សារឿនអង្គភាពគេហទំព័រប្រម៉ាញ់ជាយដែន






Theme images by Radius Images. Powered by Blogger.