អភិបាលរងខេត្តប៉ៃលិនណែនាំដល់សិស្សានុសិស្សចូលរួមក្នុងសកម្មភាពលេងកីឡា ដើម្បីសុខភាព និងមិត្តភាព(លេងកីឡាគឺសុខភាពល្អ)
ខេត្តប៉ៃលិន៖មានប្រសាសន៍ក្នុងពិធីបើកការប្រកួតកីឡាបឋម និងធម្យមសិក្សាជ្រើសរើសជើងឯងប្រចាំឆ្នាំសិក្សា២០២៤-២០២៥ នៅពហុកីឡាដ្ឋានជាតិភ្នំចេក ឯកឧត្តមហុក សុផល អភិបាលរងតំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតបាន ស្រីមុំ អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ណែនាំដល់ក្មួយៗ ចូលរួមក្នុងសកម្មភាពលេងកីឡា ដើម្បីសុខភាព និងមិត្តភាព និងកីឡា ត្រូវខិតខំរៀនសូត្រ និងស្តាប់បង្គាប់មាតាបិតាអាណាព្យាបាល និង លោកគ្រូអ្នកគ្រូ ដើម្បីក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងក្លាយខ្លួនជាយុវជនកម្ពុជាក្នុងសម័យឌីជីថល ប្រកបដោយថាមពល សមត្ថភាព និងមានសីលធម៍ក្នុងសង្គម ។
ឯកឧត្តមបន្តថា៖ សិស្សានុសិស្ស ទាំងអស់ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងបដិសេធដាច់ខាតការប្រើប្រាស់គ្រឿងញៀន និងជាពិសេសចូលរួមគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពពេលជិះម៉ូតូ ពាក់ខ្សែក្រវ៉ាត់ពេលជិះរថយន្ត ត្រូវចេះយោគយល់អធ្យាស្រ័យគ្នាពេលធ្វើដំណើរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដោយថាហេតុ។ ឯកឧត្តមហុក សុផល ក៍បានលើកឡើងថា៖ការរៀបចំការប្រកួតកីឡាបឋម និង ធម្យមសិក្សាជ្រើសរើសជើងឯងប្រចាំឆ្នាំសិក្សា២០២៤-២០២៥នាពេលនេះគឺជាព្រឹត្តិការណ៍ដ៍អធឹកអធមសម្រាប់ខេត្តប៉ៃលិនរបស់យើង ដើម្បីចូលរួមលើកស្ទួយ វិស័យកីឡាអោយមានការរីកចំរើនទៅមុខ ដូច្នេះសូមក្មួយកីឡាករ កីឡារិនីទាំងអស់ប្រឹងប្រែងយកអស់កម្លាំងកាយ កំលាំងចិត្ត និងបច្ចេកទេសប្រកួតប្រជែងដើម្បីដណ្តើមបានជ័យលាភីជើងឯកប្រចាំខេត្តប្រចាំឆ្នាំ។ ឯកឧត្តមបន្តថា៖ផ្អែកតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៍ស្វាហាប់ និងឈ្លាសវៃរបស់សម្តេចមហាមវរធិបតិហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជារបៀបវារៈនយោបាយក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។ បើតាមរបាយការណ៍របស់លោកតង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានអោយដឹងថា៖ការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តឆ្នាំ២០២៥នេះ មានចំនួន ០៤ប្រភេទកីឡា គឺបាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម ហើយសមាសភាពក្រុមដែលចូលរួមប្រកួតចំនួន ៧៨ក្រុម និងមានកីឡាករចូលរួមសរុប ៩៧៩នាក់ ស្រី ៣៦៨នាក់ ដោយឡែកសម្រាប់ ការប្រកួតនឹងប្រព្រឹត្តទៅរយៈពេល១០ ថ្ងៃចាប់ពីថ្ងៃទី២១-២៩ ខែមីនា ឆ្នាំ២០២៥៕ ដោយលោក÷ស សារឿន អង្គភាព គេហទំព័រប្រម៉ាញ់ ជាយដែន
Post a Comment