អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចស្ថានទម្ងន់ទោស - PMC-News

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចស្ថានទម្ងន់ទោស

បន្ទាយមានជ័យ: នៅវេលាម៉ោង២៣និង៤០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ កម្លាំងការិយាល័យជំនាញបានទទួលបណ្ដឹងបន្ទាន់ពីជនរងគ្រោះឈ្មោះ ទូច ហូសាណា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល  ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណីលួចស្ថានទម្ងន់ទោស (លួចទូរសព្ទ) នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ពុំស្គាល់អត្តសញ្ញា បានធ្វើសកម្មភាពកាន់កាំបិតខ្វែវ សម្លុតគំរាម  ទៅលើជនរងគ្រោះ និងបានយកទូរសព្ទរបស់ជនរងគ្រោះម៉ាក IPHONE 14 ពណ៌ស្វាយ ចំនួន០១គ្រឿង ហើយបានរត់គេចខ្លួនបាត់។ 

ក្រោយពីទទួលបានបណ្ដឹងភ្លាម កម្លាំងការិយាល័យជំនាញបានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចុះដល់កន្លែងកើតហេតុ ដោយជនរងគ្រោះ និងប្រជាពលរដ្ឋនៅក្បែរនោះ បានជួយសហការតាមរកតាមរយៈប្រព័ន្ធកម្មវិធី អាយខ្លៅ ដែលភ្ជាប់ក្នុងទូរសព្ទរបស់ជនរងគ្រោះ រហូតដល់វេលាម៉ោង០១ និង៣០នាទី ចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ឃ្លោក សំបូរ (ផៃ)  ភេទប្រុស អាយុ២៩ឆ្នាំ នៅចំណុចភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុង​សិរីសោភ័ណ ព្រមទាំងដកហូតវត្ថុតាង ១.ទូរសព្ទ ម៉ាក IPHONE ១៤ ពណ៌ស្វាយ ចំនួន០១គ្រឿង(ប្រគល់ជូនជនរងគ្រោះ), ២.កាំបិតខ្វែវ ដងដែក ប្រវែង១០២សង់ទីម៉ែត្រ ចំនួន០១ដើម ហើយនាំមកការិយាល័យជំនាញដើម្បីសួរនាំនិងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី និងបានធ្វើតេស្តទឹកនោមមានសារធាតុញៀន ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ចន (ពុំស្គាល់អត្តសញ្ញាណ)  ភេទប្រុស អាយុប្រហែល១៩ឆ្នាំ បានរត់គេចខ្លួនបាត់ បច្ចុប្បន្ន កម្លាំងកំកំពុងធ្វើការស្រាវជ្រាវបន្ត។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការចុះបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕ ផ្សាយដោយ អង្គភាពគេហទំព័រ ប្រម៉ាញ់ជាយដែន TV News




Theme images by Radius Images. Powered by Blogger.