អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំពង្រឹងលើផែនជំនាញ និងផ្សព្វផ្សាយលិខិតបង្គាប់ការ លេខ ០១៨ លបក ស្តីពី ការកែសម្រួលក្រុមប្រតិបត្តិការការស៊ើបអង្កេតស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ - PMC-News

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំពង្រឹងលើផែនជំនាញ និងផ្សព្វផ្សាយលិខិតបង្គាប់ការ លេខ ០១៨ លបក ស្តីពី ការកែសម្រួលក្រុមប្រតិបត្តិការការស៊ើបអង្កេតស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៦ ខែ មីនា ឆ្នាំ២០២៥នេះ បានដឹកនាំប្រជុំពង្រឹងលើផែនជំនាញ និងផ្សព្វផ្សាយលិខិតបង្គាប់ការលេខ ០១៨ លបក ស្តីពី ការកែសម្រួលក្រុមប្រតិបត្តិការការស៊ើបអង្កេតស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៅសាលប្រជុំ ខ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោក លោកស្រី នាយការិយាល័យ សេនាធិការ សន្តិសុខ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ ព្រហ្មទណ្ឌ អន្តោប្រវេសន៍ ប្រឆាំងគ្រឿងញៀន សុខាភិបាល មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកទាំង ៤ និងលោកអធិការនគរបាលក្រុងស្រុកទាំង៩ ៕ផ្សាយដោយអង្គភាព គេហទំព័រ ប្រម៉ាញ់ជាយដែន ធីវី






Theme images by Radius Images. Powered by Blogger.