អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! សម្តេចក្រឡាហោម ស ខេង ៖ គណបក្សប្រជាជនកម្ពុជា នៅរក្សាជំហរដ៏រឹងមាំ ដើម្បីការពារសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត - PMC-News

សម្តេចក្រឡាហោម ស ខេង ៖ គណបក្សប្រជាជនកម្ពុជា នៅរក្សាជំហរដ៏រឹងមាំ ដើម្បីការពារសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត

បាត់ដំបង ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង បានថ្លែងដោយសុទិដ្ឋិនិយមខ្ពស់ ចំពោះគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស នៅរក្សាជំហរដ៏រឹមាំបំផុត ដើម្បីការពារសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត ។

ការថ្លែងបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង ឆ្នាំ២០២៤ និងលើកទិសដៅការងារគណបក្សឆ្នាំ២០២៥ និងការផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសុភមង្គល ក្រុង និងខេត្តបាត់ដំបង ដោយមានការចូលរួមពីក្រុមការងារគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា មកពីបណ្តាក្រុង ស្រុក នៃខេត្តបាត់ដំបងជាច្រើនទៀត ។ ក្នុងឱកាសនោះសម្តេចក្រឡាហោម ស ខេង បានលើកបង្ហាញអំពីស្ថានភាពនយោបាយនៅលើពិភពលោកនាពេលបច្ចុប្បន្ន មកជម្រាបជូនសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងក្រុមការងារពាក់ព័ន្ធទាំងអស់ បានយល់ដឹងគ្រប់គ្នា ដោយសម្តេចបានបញ្ជាក់ថា បើទោះបីជាជួបវិបត្តិសកលនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាច និងគ្រោះមហន្តរាយធម្មជាតិយ៉ាងណាក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល បានខិតខំយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់កិត្យានុភាពកម្ពុជា និងប្រឹងប្រែងការពារជំរុញផលប្រយោជន៍ជាតិ នៅលើវេទិការតំបន់ អន្តរជាតិ ដោយថែរក្សាការពារយ៉ាងគត់ហ្មត់នូវសុខសន្តិភាព ស្ថិរភាពនយោបាយ ខឿនឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងថែរក្សានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមបានយ៉ាងល្អប្រសើរ ប្រកបដោយបរិយាកាស អំណោយផលដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ សម្តេចក្រឡាហោម អនុប្រធានគណបក្សប្រជាជនកម្ពុជា បានលើកបង្ហាញថា តាមបទពិសោធន៍ ក្នុងការដឹកនាំឆ្លងកាត់ដោយជោគជ័យនូវការប្រែប្រួលដ៏ស្មុគ្រស្មាញនៃព្រឹត្តិការណ៍សង្រ្គាមសកលលោករយៈកាលកន្លងមកនេះ សម្រាប់ឆ្នាំ២០២៥ និងរយៈពេលមធ្យមខាងមុខ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នឹងបន្តការខិតខំប្រឹងប្រែងប្រើប្រាស់លក្ខខ័ណ្ឌអំណោយផល និងសក្តានុពលរបស់កម្ពុជា ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព និងការប្រែប្រួលនៃសភាពការណ៍តំបន់ និងសកលលោក សំដៅថែរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍន៍ នៅកម្ពុជា ឱ្យកាន់តែបន្តរីកចម្រើនថែមទៀត ។ សម្តេច បានលើកឡើងថា សម្រាប់ស្ថានភាពជាទូទៅនៅក្នុងប្រទេស បានផ្តល់នូវភាពអនុគ្រោះដល់ការដឹកនាំរបស់គណបក្ស ក្នុងការអនុវត្តន៍កម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិកម្ពុជា ២០២៥-២០២៨ ដែលគណបក្សបានប្រកាសជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ក្នុងការបោះឆ្នោតលើកទី៧កន្លងមក ។ សម្តេច បានណែនាំឱ្យគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់ធ្វើសកម្មភាពជាប្រចាំ ដើម្បីពង្រឹងរចនាសម្ព័ន្ធចាត់តាំងរបស់គណបក្ស ក្នុងការជំរុញចលនាពង្រីកសមាជិកថ្មីរបស់គណបក្ស ដោយបន្ទុកនៃការគ្រប់គ្រង ការថែបំប៉នសមាជិកបក្ស ធ្វើសកម្មភាពចិញ្ចឹមចលនាតាមមូលដ្ឋាន ការចុះផ្សាភ្ជាប់សុខទុក្ខប្រជាពលរដ្ឋ នៅគ្រប់មជ្ឈដ្ឋានក្នុងសង្គម ការពង្រឹងអង្គមហាជននានា និងការពង្រឹងអង្គការចាត់តាំងរបស់យុវជនគណបក្ស ដើម្បីបំផុសមហាជន ប្រជាជន និងយុវជនគ្រប់មជ្ឈដ្ឋានក្នុងសង្គម ដើម្បីចូលរួមការពារនិងកសាង អភិវឌ្ឍប្រទេសជាតិ និងចូលរួមគាំទ្រការពារគណបក្ស រាជរដ្ឋាភិបាល ព្រមទាំងជំរុញសកម្មភាពកសាងកម្លាំងបន្តវេនសម្រាប់ប្រទេសជាតិ និងសម្រាប់គណបក្សប្រជាជនកម្ពុជា ៕













Theme images by Radius Images. Powered by Blogger.