រដ្ឋបាលខេត្តបន្ទាយមានជ័យថា អំណោយក្រុមហ៊ុន ឃុន អភអភិវឌ្ឍន៍ទឹកស្អាតបន្ទាយមានជ័យកឱកាសចូលឆ្នាំថ្មីនឹងនាំយកទៅជូន
បន្ទាយមានជ័យ ÷រដ្ឋបាលខេត្តបន្ទាយមានជ័យអះអាងថា អំណោយរបស់ក្រុមហ៊ុន ឃុន អភិវឌ្ឍន៍ទឹកស្អាតបន្ទាយមានជ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នឹងនាំយកទៅជូនបន្តដល់ពលរដ្ឋក្រីក្រី កងកម្លាំងការពារផ្ទៃក្នុងនិងព្រំដែន។
លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យអោយដឹងនាព្រឹកថ្ងៃទី ៣១ មីនា ២០២៥ ថា: លោកបានទទួលអំណោយរបស់ក្រុមហ៊ុន ឃុន អភិវឌ្ឍន៍ទឹកស្អាតបន្ទាយមានជ័យ បានជូនអំណោយដល់រដ្ឋបាលខេត្តបន្ទាយមានជ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័កព.ស.២៥៦៨ ខាងមុខនេះ។
អំណោយរួមមាន÷ស្រាបៀកម្ពុជា ១០០ កេសទឹកបរិសុទ្ធវីតាល ៥០កេស
ទឹកក្រូច កូកា ហ្វាន់តា ១៥កេស ទឹកផ្លែឈើ ១៥កេស សារ៉ុង ១០០០
ក្រម៉ា ៥០០ មីជាតិ ១០០កេសតូច និងថវិកា៤ ០០០ ០០០ រៀល។
លោកអ៊ុ រាត្រី បានថ្លែងថា: ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ លោកផ្ទាល់សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលតែងតែចូលរួមចំណែកជួយឪបត្ថម្ភដល់រដ្ឋបាលខេត្ត ដើម្បីទៅជួយបន្តដល់ប្រជាពលរដ្ឋខ្វះខាតជួបការលំបាក និងកងកម្លាំងបំពេញភារកិច្ចការពារសន្តិសុខផ្ទៃក្នុងនិងតាមបន្ទាត់ព្រំដែន៕
ផ្សាយដោយ អង្គភាព គេហទំព័រ ប្រម៉ាញ់គេដែន tv news
Post a Comment