អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! មេបញ្ជាការ នៃកម្លាំងប្រដាប់អាវុធខេត្តបន្ទាយមានជ័យ និងកងកម្លាំងបូព៌ាប្រទេសថៃ ជួបពិភាក្សាដោះស្រាយបញ្ហាក្នុងតំបន់រួមគ្នា - PMC-News

មេបញ្ជាការ នៃកម្លាំងប្រដាប់អាវុធខេត្តបន្ទាយមានជ័យ និងកងកម្លាំងបូព៌ាប្រទេសថៃ ជួបពិភាក្សាដោះស្រាយបញ្ហាក្នុងតំបន់រួមគ្នា

កាលពី​ព្រឹក​ថ្ងៃ​ទី ២៧ ខែ​មីនា ឆ្នាំ ២០២៥ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ ៥១ មេបញ្ជាការ​វរ​នគរបាល​ការពារ​ព្រំដែន​គោក នៃ​ខេត្ត​បន្ទាយមានជ័យ និង អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត បាន​ជួប​ពិភាក្សា​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់​រួមគ្នា និង​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​កងកម្លាំង​បូព៌ា ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ល្អ​ក្នុង​ការ​ធ្វើការ​ជាមួយគ្នា និង​ទំនាក់ទំនង​ល្អ​រវាង​អង្គភាព​យោធា​ក្នុង​តំបន់ នៃ​ប្រទេស​ទាំងពីរ។

ពិធី​ជួប​ពិភាក្សា​នេះ​ប្រព្រឹត្ត​ធ្វើ​នៅ​ខេត្ត​ស្រះកែវ ព្រះរាជាណាចក្រ​ថៃ ដោយ​ភាគី​ថៃ ដឹកនាំ​ដោយ លោក​ឧត្ដមសេនីយ៍​ត្រី ប៊េន ចាផុន ដេតឆាតិវង្ស ណៈ អ​យុ​ថា​យ៉ា មេបញ្ជាការ​កងកម្លាំង​បូព៌ា និង​ភាគី​កម្ពុជា​ដឹកនាំ​ដោយ លោក​ឧត្ដមសេនីយ៍​ត្រី សឹង្ហ ទុំ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ ៥១។ តាមរយៈ​ជំនួប​នេះ កងកម្លាំង​កម្ពុជា​-​ថៃ បាន​បន្ត​យកចិត្តទុកដាក់​សហប្រតិបត្តិការ​ល្អ ទប់ស្កាត់​ការ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់ បទល្មើស​អន​ឡាញ ការ​ជួញដូរ​មនុស្ស ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ជួយ​គ្នា​ទៅវិញទៅមក ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​កសាង​ព្រំដែន​មិត្តភាព សន្តិភាព សហ​ប្រតិបត្តិការ និង​ការ​អភិវឌ្ឍ។ ភាគី​ទាំងពីរ បាន​បង្ហាញ​នូវ​ឆន្ទៈ​ក្នុង​ការ​បន្ត​ថែរក្សា​ទំនាក់ទំនង​មិត្តភាព​ឲ្យ​កាន់តែ​រឹងមាំ និង​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​ឲ្យ​បាន​ល្អ រក្សា​បាន​នូវ​ចំណង​សាមគ្គីភាព មិត្តភាព ការ​ទុកចិត្ត​គ្នា។ ជំនួប​នេះ​ធ្វើឡើង​ក្រោយ​ប៉ុន្មាន​ថ្ងៃ​ដែល​សមត្ថកិច្ច​កម្ពុជា​ចុះ​បង្ក្រាប​បាន​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ថៃ សម្ងំ​លួចលាក់​ប្រើប្រាស់​ទឹកដី​កម្ពុជា ដើម្បី​ប្រព្រឹត្ត​បទល្មើស​តាម​ប្រព័ន្ធ​អន​ឡាញ៕ អត្ថបទ ៖ អ ពៅ




Theme images by Radius Images. Powered by Blogger.