អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ចូលរួមសោកស្តាយ ជាមួយ​ម្ចាស់​ដើមការ ខណៈ​ភ្លៀងលាយខ្យល់កន្រ្តាក់បោកបក់កម្ទេច​ រោង​ការ ខ្ទេចខ្ទីរ​ នៅស្រុកសាលាក្រៅ(មានវីដេអូ) - PMC-News

ចូលរួមសោកស្តាយ ជាមួយ​ម្ចាស់​ដើមការ ខណៈ​ភ្លៀងលាយខ្យល់កន្រ្តាក់បោកបក់កម្ទេច​ រោង​ការ ខ្ទេចខ្ទីរ​ នៅស្រុកសាលាក្រៅ(មានវីដេអូ)

ប៉ៃលិន ៖ ឪពុកម្តាយទាំងខាងកូនក្រមុំ និងកូនកម្លោះ នាំគ្នាយំលែងចេញ ដោយ​សារតែកាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នេះ នៅចំណុចសំបូរ ក្នុងភូមិភ្នំកុយ ស្រុកសាលា​ក្រៅ ខេត្តប៉ៃលិន  ខណៈពេលដែលលោកអាចារ្យចៅមហា  កំពុងតែសូត្រមន្តប្រទានពរជ័យដល់គូស្វាមីភរិយាថ្មី  នាថ្ងៃចូលរោងការដំបូង  ត្រូវបានភ្លៀងលាយដោយខ្យល់កន្ត្រាក់បោកបក់មកពីទិសខាងលិចបណ្តាលឱ្យប៉ើងរោងនិងសម្ភារៈការអស់គ្មានសល់ ។

​ចំណែកឯព្រះសង្ឃ  និងលោកអាចារ្យចៅមហា   ព្រមទាំងភ្ញៀវប្រុសស្រីបាននាំគ្នារត់ចែកជើងរកកន្លែងជ្រកដើម្បីមិនឱ្យមានគ្រោះថ្នាក់  តែមិនបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួសនោះទេ  គ្រាន់តែប៉ើងស្បៃរោង និងកម្រាលតុរប៉ាត់រប៉ាយ  និងកៅអីរៀបចំម្ហូបអាហារដួលរប៉ាត់រប៉ាយគ្មានសល់  ដែលគួរឱ្យអាណិតម្ចាស់ដើមការស្ទើរខ្លោចចិត្ត ។ ប្រភពព័ត៌មាន​បានឱ្យដឹងថា  ម្ចាស់ដើមការជាមេបាខាងកូនស្រី {ឈ្មោះ ម៉ី ទិត} ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិខាង​លើ ។ បើតាមប្រភពព័ត៌មានពី លោក{ នាក់ ឃន} មេភូមិភ្នំកុយ  បានរៀបរាប់ឱ្យដឹងថា ៖ កាលពីល្ងាចថ្ងៃទី១៦ ខែមីនា  ចាប់តាំងពីថ្ងៃរសៀលរហូតដល់ល្ងាចបន្តិច  ស្រាប់តែមេឃប្រែទៅជាខ្មៅងងឹតស្លុប  មានសភាពអាប់អួរព្រមទាំងខ្យល់បក់បោក  មកពីទិសខាងលិច លុះមួយស្របក់ក្រោយមក  គេឃើញមានភ្លៀងលាយឡំទៅដោយខ្យល់កន្ត្រាក់យ៉ាងខ្លាំង  បណ្តាលប៉ើងដំបូលផ្ទះប្រជាពលរដ្ឋរងការខូចខាតអស់មួយចំនួន ។ ​លោកបន្តទៀតថា  រហូតមកដល់ពេលនេះ ខាងលោកកំពុងដើរចុះស្រង់ទិន្នន័យ  តែនៅមិនទាន់បូកសរុបធ្ងន់ធ្ងរប៉ុណ្ណា  ឬស្រាលប៉ុន្មានខ្នងផ្ទះនោះទេ។ លោកមេភូមិបានបញ្ជាក់ទៀតថា  ចំណែកនៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍មួយកន្លែង ក្នុងភូមិរបស់លោក  ដែលម្ចាស់ដើមការបានរៀបចំតុកៅអីជាច្រើនបម្រុងនឹងទទួលភ្ញៀវ ពិសារ​អាហារនាល្ងាចថ្ងៃដដែលនោះ  ស្រាប់តែត្រូវខ្យល់បក់បោកគំហុកយ៉ាងខ្លាំង បណ្តាលឱ្យប៉ើងដំបូលរោងខូចខ្ទិចខ្ទីអស់គ្មានសល់ ធ្វើឱ្យបែកកែវ ចាន ឆ្នាំង និងសម្ភារៈការមួយចំនួនទៀត  ដែលធ្វើឱ្យម្ចាស់ដើមការទទួលរងការខាតបង់អស់ជាច្រើន។ ទោះបីជាភ្លៀងលាយខ្យល់កន្រ្តាក់  បណ្តាលឱ្យប៉ើងដំបូលផ្ទះប្រជាពលរដ្ឋ  និងប៉ើងរោងការ តែមិនបង្កឱ្យមានបញ្ហាគ្រោះថ្នាក់ដល់អ្នកភូមិ  ឬសត្វចិញ្ចឹមណាមួយឡើយ។ លោកមេភូមិបន្ថែមទៀតថា  រហូតមកដល់ថ្ងៃទី១៧ ខែមីនានេះ  មេឃនៅតែបន្តខ្មៅងងឹត  ដែលអាចនឹងមានការធ្លាក់ភ្លៀងថែមទៀត  ដូច្នេះ  លោកក៏អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាគ្រោះថម្មជាតិដែលកើតឡើងជាយថាហេតុ។ សូមបញ្ជាក់ថា  នៅដើមឆ្នាំ២០២៥នេះ ទើបតែមានបញ្ហាខ្យល់កន្ត្រាក់ខ្លាំងកើតឡើងជាលើកទី១  ដែលធ្វើឱ្យប៉ើងដំបូលផ្ទះប្រជាពលរដ្ឋ  តែមិនមានករណីរន្ទះបាញ់ឆក់យកជីវិតមនុស្សសត្វណាមួយនោះទេ ៕ ​ ដោយ លោក ស.សារឿន  អង្គភាព  គេហទំព័រ ប្រម៉ាញ់ជាយដែន






Theme images by Radius Images. Powered by Blogger.