អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! កងកម្លាំងកងពលតូចថ្មើរជើងលេខ៥៣ បន្តចាត់តាំងកម្លាំងល្បាតលើខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តទទួលខុសត្រូវ - PMC-News

កងកម្លាំងកងពលតូចថ្មើរជើងលេខ៥៣ បន្តចាត់តាំងកម្លាំងល្បាតលើខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តទទួលខុសត្រូវ

 ខេតបាត់ដំបង៖ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ក្រោមការដឹកនាំដាក់ចេញនូវបទបញ្ជាពី ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥៣ ត្រូវបានបង្កើនការយកចិត្តទុកដាក់ បន្តចាត់តាំងកម្លាំងសហការជាមួយអង្គភាពមិត្តចេញ យាម ល្បាតទាំងយប់ ទាំងថ្ងៃ ត្រួតពិនិត្យបង្គោលសីមា និងបណ្ដាចំណុចគោលដៅផ្សេងៗទៀត ដែលបានកំណត់ទុក ដើម្បីតាមដាន និងក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង។


លោកឧត្តមសេនីយ៍ត្រី កែវសេងលន មេបញ្ជាការកងពល ក៏បានផ្ដាំផ្ញើរដល់យោធិនដែលកំពុងឈរជើងក្នុងភូមិសាស្ត្រ ត្រូវថែរក្សានូវសុខភាព ការពារពីជម្ងឺផ្សេងៗ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀនផងដែរ ។


ផ្សាយដោយ អង្គភាព គេហទំព័រប្រម៉ាញ់ជាយដែន tv ......

Theme images by Radius Images. Powered by Blogger.