អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក ម៉ង់ស៊ីមេបញ្ជាការ បានដឹកនាំកម្លាំងចុះល្បាតតាមខ្សែបន្ទាត់ព្រំដែនក ម្ពុជា ថៃ ជាប់ជាប្រចាំ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចចេញ-ចូលខុសច្បាប់ - PMC-News

ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក ម៉ង់ស៊ីមេបញ្ជាការ បានដឹកនាំកម្លាំងចុះល្បាតតាមខ្សែបន្ទាត់ព្រំដែនក ម្ពុជា ថៃ ជាប់ជាប្រចាំ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចចេញ-ចូលខុសច្បាប់

បាត់ដំបង÷នៅព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស​.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងសកម្មភាពត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ-ចូលខុសច្បាប់តាមព្រំដែនកម្ពុជា-ថៃ​ ក៏ដូចជាយោបល់របស់លោកឧត្តមសេនីយ៍ត្រី ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ព្រមទាំងលោកវរសេនីយ៍ទោ ហ៊ុន ខែត ស្នងការរងទទួលជំនួយការដឹកនាំវរសេនាតូចលេខ៨១៧។

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនជួរមុខចេញធ្វើសកម្មភាពដូចខាងក្រោម÷ -ព្រឹកថ្ងៃទី05/03/2025 ម៉ោង08:30នាទី កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ៩ចំនួន07នាក់អាវុធK54=02ដើម K59=01ដើម AK=02ដើម ដឹកនាំដោយ លោកវរសេនីយ៍ត្រី ហ៊ុន បូរ៉ា (មេបញ្ជាការរងទទួជំនួយការដឹកនាំប៉ុស្តិ៍ព្រំដែនគីឡូ៩) បានចេញល្បាតត្រួតពិនិត្យតាមព្រំដែនចាប់ពីនិយាមកា(WGS84)0213878-1491197ភូមិសាស្ត្រ ភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដល់និយាមកា(WGS84)0214300-1492597ភូមិសាស្ត្រ ភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ជាលទ្ធផល សភាពការណ៍តាមព្រំដែនក្នុង និងក្រៅភូមិសាស្ត្រមានសភាពស្ងប់ស្ងាត់ធម្មតា និងពុំមានអ្វីប្រែប្រួលគួរឱ្យកត់សំគាល់ឡើយ កម្លាំងល្បាតត្រឡប់ចូលគោលដៅវិញ។ផ្សាយដោយអង្គភាពគេហទំព័រ ប្រម៉ាញ់ជាយដែន tv





Theme images by Radius Images. Powered by Blogger.