អភិបាលរងខេត្តប៉ៃលិនបានពន្យល់ដល់ក្រុមការងារជំនាញ ពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវគោកនិងផ្សព្វផ្សាយឲ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស, ច្បាប់ស្តីពីការជួញដូរគ្រឿងញៀន និងច្បាប់ស្តីពីការជួញដូរមនុស្សរួចមក
លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោមការដឹកនាំ របស់លោកស្រីអភិបាលខេត្តប៉ៃលិន និងជាប្រធានអនុគណៈកម្មាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត តែងតែមានការយកចិត្តទុកដាក់ខ្ពស់ លើការងារបង្ការទប់ស្តាត់គ្រោះថ្នាក់ចរាចរណ៍ និងការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ព្រមទាំងណែនាំ ជាប្រចាំដល់អាជ្ញាធរមូលដ្ឋាន កងកំលាំងមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធទាំងអស់ អោយចុះធ្វើសកម្មភាពអប់រំផ្សព្វផ្សាយ ដល់មូលដ្ឋានប្រជាពលរដ្ឋ ការចងបដាពាក្យស្លោក នៅតាមទីសាធារណៈ ការអប់រំផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ នៅក្នុងខេត្តជាដើម ដើម្បីជាការរំលឹកដាស់ស្មារតី បំផុសចលនាប្រជាជន មហាជន អ្នកប្រើប្រាស់ដងផ្លូវសាធារណៈទាំងអស់ អោយចូលរួមគោរពច្បាប់សរាចរណ៍ ការប្រឆាំងការជួយដូរ ប្រើប្រាស់គ្រឿងញៀន និងការជួញដូរមនុស្ស ទាំងអស់គ្នា។
លោកអភិបាលរងខេត្ត មានប្រសាសន៍បន្តថា៖ បច្ចុប្បន្នកម្ពុជាយើង ទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាជនត្រូវទូទៅប្រើប្រាស់មធ្យោបាយធ្វើដំណើរកាន់តែច្រើន ទន្ទឹមនេះរាជរដ្ឋាភិបាល បានខិតខំ អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ បានកែលម្អកាន់តែប្រសើរឡើង ប៉ុន្តែការគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែកើតមាន ដោយសារកត្តាមនុស្ស និងលក្ខណៈបច្ចេកទេសយានយន្ត ហើយគ្រោះថ្នាក់ចរាចរណ៍នេះ នៅតែបន្ទុក ដ៏ធ្ងន់របស់រាជរដ្ឋាភិបាល ទល់បច្ចុប្បន្ននេះ។
អភិបាលរងខេត្ត បន្តទៀតថា៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាវិបត្តិសកល ផ្នែកសុខភាពសាធារណៈ និងជាបញ្ហាប្រឈមដ៏យូរអង្វែង បណ្តាលឲ្យមានអ្នកស្លាប់ របួស ពិការ និងការខូចខាតទ្រព្យសម្បត្តិជាច្រើន ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ យ៉ាងធ្ងន់ធ្ងរ បានធ្វើឲ្យសង្គមជាតិយើង ខាតបង់ថវិកាជាច្រើនក្នុងមួយឆ្នាំៗ។
ក្នុងឱកាសនេះលោកអភិបាលរងខេត្ត ក៍បានសង្កត់ធ្ងន់ថា៖ គ្រោះថ្នាក់ចរាចរណ៍នេះ អាចបង្ការ និងទប់ស្កាត់បាន ប្រសិនបើមានការចូលរួមសហការ ពីគ្រប់មជ្ឈដ្ឋាន និងបុគ្គលអ្នកប្រើប្រាស់ផ្លូវ ដូចនេះ ទាមទារឲ្យទាំងអស់គ្នា ចូលរួមរិះរក វិធានថ្មីៗដែលមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះ ឲ្យនៅកម្រិតទាបបំផុតផងដែរ។អត្ថបទដោយលោក ÷ស សារ៉ឿន អង្គភាព គេហទំព័រប្រម៉ាញ់ជាយដែនធីវី
Post a Comment