ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយ ការងារ ជលផល ដល់ប្រជាពលរដ្ឋ នៅតាមភូមិសាស្រ្ត ជាប់បឹងទន្លេសាប ត្រូវយល់ដឹងពីការ ប្រើប្រាស់ឧបករណ៍នេសាទឲ្យបានត្រឹមត្រូវតាមច្បាប់
ខេត្តសៀមរាប÷ នៅថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៥ លោកធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផល សៀមរាប មន្ត្រីផ្នែករដ្ឋបាលជលផល សង្កាត់រដ្ឋបាល ជលផលបានអមដំណើរ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទនិង លោក ទា គឹមសុទ្ធប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាបចុះផ្សព្វផ្សាយពាក់ព័ន្ធ និងការងារជលផល ដល់ប្រជាពលរដ្ឋ នៅសហគមន៍នេសាទនៅតាមភូមិសាស្រ្ត ក្រុង ស្រុកជាប់បឹងទន្លេសាប។
ដែលមានសមាសភាពអញ្ជើញចូលរួមមាន
រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលស្រុកជីក្រែងយោធភូមិភាគទី៤ កម្លាំងយោធា តំបន់ប្រតិបត្តិការសឹករងខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងនៃស្នងការនគរបាលខេត្តសៀមរាប មន្ទីរកសិកម្មខេត្ត មន្ទីរទំនាក់ទំនង រដ្ឋសភា និងព្រឹត្តសភា មន្ទីរបរិស្ថានខេត្ត មន្ទីរធនធានទឹកខេត្ត មន្ទីររ៉ែ និងថាមពលខេត្ត មន្ទីរទេសចរណ៍ខេត្ត មន្ទីរអភិវឌ្ឍជនបទខេត្តមន្ទីរសាធារណការខេត្ត ក្រុមការងារយុវជនខេត្ត ក្រុមប្រឹក្សាឃុំ មេភូមិ សហគមន៍នេសាទមាត់ខ្លា និងស្ទឹងជ្រៅ ប្រជាការពារភូមិ និងប្រជាអ្នកនេសាទ។ អ្នកចូលរួមសរុប = ២៥៣នាក់ , ស្ត្រីមានចំនួន = ១២៤នាក់។ ទីកន្លែងផ្សព្វផ្សាយនៅវត្តមាត់ខ្លា ភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង។
ដូច្នេះពលរដ្ឋត្រូវយល់និងស្គាល់ឱ្យច្បាស់ពីការប្រើប្រាស់ឧបករណ៍នេសាទដែលបានត្រឹមត្រូវតាមច្បាប់ជៀសវាងការយកឧបករណ៍ខុសច្បាប់មកនេសាលធ្វើឲ្យ បាត់បង់ពូជមច្ឆាជាតិនិងមានទោសទុនដល់ខ្លួនទៀត។ផ្សាយដោយ អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយដែន TV News
Post a Comment