អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! មនុស្ស ស្រី ប្រុសចំនួន ៧ នាក់បាន រងរបួសធ្ងន់ស្រាល និងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងបានបាក់រលំ ដោយសារគ្រោះខ្យល់កន្ត្រាក់ នៅខេត្តសៀមរាប - PMC-News

មនុស្ស ស្រី ប្រុសចំនួន ៧ នាក់បាន រងរបួសធ្ងន់ស្រាល និងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងបានបាក់រលំ ដោយសារគ្រោះខ្យល់កន្ត្រាក់ នៅខេត្តសៀមរាប

 សៀមរាប៖ មនុស្សប្រុសស្រី ៧ នាក់បានរងរបួសធ្ងន់ស្រាល និងលំនៅឋានពលរដ្ឋជាច្រើនខ្នងបានទទួលរងការខូចខាតដោយសារគ្រោះខ្យល់កន្ត្រាក់នៅក្នុងខេត្តសៀមរាប។


យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅវេលាម៉ោង ១៦:៣០ នាទីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ មានឧបទ្ទវហេតុ ដោយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ បណ្តាលឱ្យប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋ និង មានបាក់ រលំដើមឈើ បណ្តាលឱ្យមានមនុស្សរងរបួសធ្ងន់ ស្រាលព្រមទាំងខូចខាតសម្ភារទៀតផង។

របាយការណ៍ដដែលនោះ ឱ្យដឹងទៀតថា នៅក្នុងគ្រោះធម្មជាតិនេះ បានប៉ះពាល់ដល់បណ្តាក្រុង ស្រុកមួយចំនួនដូចជា នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប មានភ្លៀងធ្លាក់ខ្លាំងលាយឡំ និង ខ្យល់កន្ត្រាក់ បណ្តាលឱ្យបាក់រលំដើមឈើ សង្កត់មនុស្ស និង ម៉ូតូ នៅចំណុចផ្លូវកៅស៊ូចូលទៅប្រាសាទបាគង និង ដួលរលំដើមឈើ តាមបណ្តោយផ្លូវជាតិលេខ ៦ ស្ថិតក្នុងភូមិឪឡោក ឃុំ បាគង ស្រុកប្រាសាទបាគង បានធ្វើឱ្យមនុស្ស ២ នាក់ដែលជាប្តីប្រពន្ធនឹងគ្នា ត្រូវដើមឈើបាក់សង្កត់ពីលើ បណ្តាលឱ្យរងរបួសធ្ងន់ ។ ចំណែកនៅក្រុងសៀមរាប ក៏មានការបាក់រលំដើមឈើ នៅចំណុចខាងត្បូងសណ្ឋាគារសូហ្វីតែល និង តាមដងស្ទឹងសៀមរាប ព្រមទាំងធ្វើឱ្យ ខូចខាតប៉ើងរោងលក់ដូរនៅផ្សាររាត្រីអង្គរឃ្យុងយូ (ផ្លូវ ៦០ ម៉ែត្រ) និង នៅតំបន់រមណីយដ្ឋានអង្គរ ក៏មានការបាក់រលំ ដើមឈើ កាត់ផ្លូវ និង សង្កត់រោងលក់ដូរផងដែរ។

រីឯនៅភូមិសាស្ត្រ សង្កាត់នគរធំ ក្រុងសៀមរាប ក្នុងករណីគ្រោះធម្មជាតិ ភ្លៀង និង ខ្យល់កន្ត្រាក់បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋ និង រលំដើមឈើសង្កត់ មាន ៤៤ ករណី មានរបើកដំបូលផ្ទះ រលំដើមឈើសង្កត់ផ្ទះ និង បាក់រលំដើមឈើ ព្រមទាំងងាប់គោ ១ ក្បាលផងដែរ។

ប្រភពខាងលើនេះ បានបង្ហាញដែរថា នៅក្នុងភូមិសាស្ត្រស្រុក អង្គរធំ លំនៅឋាន ១ ខ្នងស្ថិតនៅឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ត្រូវបានខ្យល់កន្ទ្រាកបំផ្លាញទាំងស្រុង ព្រម ទាំងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិមួយចំនួនទៀតផង។ ក្នុងថ្ងៃដដែលនេះដែរ នៅវេលាម៉ោង ១៧:០០នាទី នៅភូមិសាស្ត្រស្រុកពួក ខេត្តសៀមរាប មានចំនួន ៧ ឃុំ ផ្ទះប្រជាពលរដ្ឋ ៣ ខ្នង បានបាក់រលំដល់ដី របើកដំបូល និងសំយ៉ាប ចំនួន ២២១ ដោយខ្យល់កន្ទ្រាក់បណ្តាឱ្យខូចខាតទាំងស្រុង និង ខូចម៉ូតូ ១ គ្រឿង និង របួសស្រាលមនុស្ស ២ នាក់។

បើតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឱ្យដឹងថា ករណីខ្យល់កន្ត្រាក់នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ មានក្រុង ស្រុកចំនួន​ ៩ ស្រុកទទួលរងផលប៉ះពាល់ មានក្រុងរុនតាឯកតេជោសែន ,ស្រុកប្រាសាទបាគង , ស្វាយលើ , អង្គរធំ ,ស្រុកពួក , បន្ទាយស្រី ,សូទ្រនិគម , ជីក្រែង និង ស្រុកអង្គរជុំ។ ប្រជាពលរដ្ឋរង ផលប៉ះពាល់ ចំនួន ១៨២ គ្រួសារ , រលំផ្ទះនិងទ្រេត ១១ ខ្នង ,របើកដំបូលនិងសំយ៉ាប ១៦០ ខ្នង , របើកដំបូលព្រះវិហារ ១ ខ្នង , អគាររដ្ឋបាល ២ ខ្នង , បន្ទប់ទឹកសាធារណៈ ២ ខ្នង , រោង និង តូប ៦ កន្លែង បាក់ដើមឈើ ៧១ ដើម និងរបួស ៧ នាក់ ស្រី ៣ នាក់៕



Theme images by Radius Images. Powered by Blogger.