អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោកឧត្តមសេនីយ៍ត្រី អេង លីហួរ តំណាងលោកឧត្តមសេនីយ៍ទោសិទ្ធិឡោះ ស្នងការបានអញ្ជើញ ជួបសម្តែងការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Tull TRAISORAT​ ឯកអគ្គរាជទូត​ថៃ​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ - PMC-News

លោកឧត្តមសេនីយ៍ត្រី អេង លីហួរ តំណាងលោកឧត្តមសេនីយ៍ទោសិទ្ធិឡោះ ស្នងការបានអញ្ជើញ ជួបសម្តែងការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Tull TRAISORAT​ ឯកអគ្គរាជទូត​ថៃ​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​

បន្ទាយមានជ័យ÷នៅព្រឹក​ថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ វេលា​ម៉ោង​០៨:៤៥នាទី​ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងផែនការងារអន្តោប្រវេសន៍ តំណាងឱ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញ ជួបសម្តែងការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Tull TRAISORAT​ ឯកអគ្គរាជទូត​ថៃ​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅសាលាខេត្តបន្ទាយមានជ័យ ។

ពិធីនេះធ្វើឡើងក្រោយមអធិបតីភាព​ ឯកឧត្តម​ ប្លែក​ វ៉ារី​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃ​គណៈអភិបាលខេត្ត​ និងមាន​ការចូលដោយ​ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​ និងកង​កម្លាំងទាំងបីប្រភេទ ។ ក្នុងអង្គប្រជុំនេះមានរបៀបវរមួយចំនួនដូចជា: ១-សុន្ទរកថាស្វាគមន៍ និងឧទ្ទេសនាមសមាសភាព ភាគីខេត្តបន្ទាយមានជ័យ ២-សុន្ទរកថាស្វាគមន៍ និងឧទ្ទេសនាមប្រតិភូ ភាគីថៃស្ថានអគ្គរាជទូតថៃ ៣-កិច្ចពិភាក្សាលើបញ្ហាផ្សេងៗ ៤-ជូនវត្ថុអនុស្សាវរីយ៍ និងថតរូប ៥-ផ្សេងៗ ៕

Theme images by Radius Images. Powered by Blogger.