អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន - PMC-News

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

 នារសៀលថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមអមដំណើរ ប្រតិភូរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នៅទីតម្កល់ធ្វើបុណ្យទក្ខិណានុបទានតាមប្រពៃណី ស្ថិតនៅផ្ទះលេខ១៧ ផ្លូវ៣៣៥ ភូមិ២ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


ស្ថិតក្នុងឱកាសដ៏សែនសោកសៅបំផុតនេះ គណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបង បានសម្ដែងនូវអភិវន្ទន៍កិច្ចសូមចូលរួមរំលែកមរណទុក្ខដ៏មហាក្រៀមក្រំនេះ ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ។ ជាមួយគ្នានេះ គណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបង បានចាត់ទុកមរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់ដ៏ធំធេងនូវបងប្រុស ឪពុក ឪពុកក្មេក និងជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតរបស់សម្តេច និងក្រុមគ្រួសារ។ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាកុលបុត្រខ្មែរដ៏ឆ្នើម មួយរូប ដែលមានស្មារតីស្នេហាជាតិមោះមុត បូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជាឱ្យរីកចម្រើន សម្បូររុងរឿង រហូតមកដល់ពេលបច្ចុប្បន្ន។ គំរូវីរភាពដ៏ថ្លៃថ្លារបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន កុលបុត្រខ្មែរគ្រប់ជំនាន់ចងចាំជារៀងរហូត។

ក្នុងវេលាដ៏សោកសង្រេង ប្រកបដោយសេចក្តីសង្វេគក្រៀមក្រំនេះ គណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបងទាំងអស់បានលើកហត្ថប្រណម្យបួងសួងឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន សូមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ផ្សាយដោយអង្គភាព គេហទំព័រ ប្រម៉ាញ់ជាយដែនTV news







Theme images by Radius Images. Powered by Blogger.