អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ដៃគូសម្ព័ន្ធមេត្រីភាព អគ្គនាយកដ្ឋានរតនាគារជាតិ និងធនាគារវឌ្ឍនៈ បានអញ្ជើញ ចុះសំណេះសំណាលសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៥៣ ក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ - PMC-News

ដៃគូសម្ព័ន្ធមេត្រីភាព អគ្គនាយកដ្ឋានរតនាគារជាតិ និងធនាគារវឌ្ឍនៈ បានអញ្ជើញ ចុះសំណេះសំណាលសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៥៣ ក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​

បាត់ដំបង÷ ថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥

កងពលតូចថ្មើរជើងលេខ៥៣ បានរៀបចំពិធីអបអរសាទរ ទទួលសម្ព័ន្ធមេត្រីភាព អគ្គនាយកដ្ឋានរតនាគារជាតិ និងធនាគារវឌ្ឍនៈ ដឹកនាំដោយឯកឧត្តមបណ្ឌិត( វង្ស ប៊ុនឥន្រ្ទាវុធ) ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ និងបាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣  ។ ក្នុងឱកាស​នេះដែរ ឧត្តមសេនីយ៍ត្រី (កែវ សេងលន) មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានសម្តែងនូវមនោសញ្ចេតនា រំភើបរីករាយឥតឧបមា បានគោរពស្វាគមន៍ យ៉ាងកក់ក្តៅជាទីបំផុត ចំពោះអង្គភាពដៃគូសម្ព័ន្ធមេត្រីភាព អគ្គនាយកដ្ឋានរតនាគារជាតិ និងធនាគារវឌ្ឍន​: ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ រួមសុខ រួមទុក្ខ គិតគូរពីសុខទុក្ខ ការលំបាក របស់កងកម្លាំងប្រដាប់អាវុធជាប់ជាប្រចាំ ព្រមទាំងបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រ យ៉ាងច្រើនដល់អង្គភាពយើងខ្ញុំ ទាំងស្មារតី សម្ភារ ថវិកា សម្រាប់កសាងអង្គភាព ក៏ដូចជាថវិកា ជូនដល់អង្គភាពកងពលតូចថ្មើរជើងលេខ៥៣ ដែលកត្តាទាំងអស់នេះ គឺពិតជាបាន សបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ ពីក្តីស្រឡាញ់ ការយកចិត្តទុកដាក់ រួមសុខរួមទុក្ខ ការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ រវាងសមរភូមិមុខ និងសមរភូមិក្រោយ រវាងមន្ត្រីរាជការ និងស៊ីវិល ជាមួយកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ស្របតាមគោលនយោបាយ ដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃ ប៉ិនប្រសប់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ។ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខនេះផងដែរ ឯកឧត្តម បណ្ឌិត វង្ស ប៊ុនឥន្រ្ទាវុធ ប្រត្តិភូរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគាជាតិ បាននាំយកនូវអំណោយដ៏ថ្លៃថ្លា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមាន៖ អង្ក៤តោន -មីយើង១៣០កេស -ត្រីខ៤០យួរ ទឹកត្រី១០០យួរ -ទឹកស៊ីអ៊ីវ១០០យួរ -ស្រាបៀរ១០០កេស -ទឹកសុទ្ធ៥០កេស និងថវិកា កសាងអគាចំនួន០១ខ្នង ថវិកាចំនួន១៥១,៧០០,០០០រៀល ឧបត្ថម្ភដល់កងទ័ពចំនួន ៤០,០០០,០០០រៀល ឧមត្ថម្ភដល់កងពលចំនួន១៥,០០០,០០០រៀល និង ចំណាយផ្សេងៗចំនួន ៥,០០០,០០០រៀល។ ផ្សាយដោយ អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយដែន tv news






Theme images by Radius Images. Powered by Blogger.