ខេត្តព្រះវិហារ÷ ស្រុកឆែប នាថ្ងៃទី 2 ខែ មេសា ឆ្នាំ 2025 លោក ឃិត សុធារ៉ា អភិបាលនៃគណៈអភិបាលស្រុកឆែប នាពេលថ្មីៗនេះ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់គណៈបញ្ជាការឯកភាពស្រុក ក្រោមកិច្ចដឹកនាំរពីសំណាក់លោក លីង ស៊ីមឡូត ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិដែលបានសហការជាមួយ
មន្ត្រីបរិស្ថាន និងមន្ត្រី រដ្ឋបាលព្រៃឈើ ជាច្រើនរូប បានចុះប្រតិបត្តិការបង្ក្រាបកន្លែងស្តុកគំនរឈើផ្ចឹកមួយកន្លែងដែលពុំមានលិខិតអនុញ្ញាត ដែលស្ថិតនៅក្នុងចំណុច ភូមិម្លូព្រៃឃុំ ម្លូព្រៃ ស្រុកឆែប ខេត្តព្រះវិហារ។
នៅក្នុងកិច្ចសហប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើនេះដែរ
កម្លាំងគណៈបញ្ជាការឯកភាពស្រុកឆែប
បានធ្វើការដកហូតយកបាន ឈើផ្ចឹកចំនួន 93 សន្លឹកស្មើនឹង(ពីម៉ែត្រីគុណប្រាំរយចិតសិបប្រាំបី)។
យោងតាមការលើកឡើងរបស់ លោក លីងសុីមឡូ ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ
បានបញ្ជាក់ប្រាប់ថា÷ ក្រោយពីកិច្ចប្រតិបត្តិការចុះទៅបង្ក្រាបគំនរឈើផ្ចឹកអត់ច្បាប់នោះរួចមក
បច្ចុប្បន្នវត្ថុតាងត្រូវបានដឹកជញ្ជូនយកទៅប្រគល់ ជូនលោក គង់ ប៊ុនហួន នាយរងផ្នែករដ្ឋបាលព្រៃឈើស្រុកឆែប ដើម្បីរក្សាទុកបណ្ដោះអាសន្ន រង់ចាំការសម្រេចពីសមត្ថកិច្ចថ្នាក់លើ ចំណែកឯម្ចាស់ឈើ កម្លាំងគណៈបញ្ជាការឯកភាពស្រុក កំពុងតែតាម រកម្ចាស់ឈើខាងលើ ដើម្បីយកមកដោះស្រាយគ្នាទៅតាមនីតិវិធីនៃច្បាប់៕
អត្ថបទដោយលោកអ៊ុងវ៉ាន់ អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយដែន.tv news
Post a Comment