ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានទទួលស្វាគមន៍ដំណើរអញ្ជើញចុះសួរសុខទុក្ខ របស់រដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដែលបានដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងប្រដាប់អាវុធ ទិសទី២ យោធភូមិភាគទី៥ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣។
លោកឧត្តមសេនីយ៍ត្រី( កែវ សេងលន ) ក៏បានគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដែលតែងតែយកចិត្តទុកដាក់ដឹកនាំប្រតិភូខេត្តចុះសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធទូទាំងខេត្តក្នុងឱកាសបុណ្យជាតិដូចជា៖ បុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ព្រមទាំងបាននាំយកនូវអំណោយជាសម្ភារគ្រឿងឧបភោគបរិភោគ និងថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់មកផ្តល់ជូនដល់កងកម្លាំងផងដែរក្នុងន័យសមរភូមិក្រោយ តែងតែផ្សារភ្ជាប់ជានិច្ចជាមួយសមរភូមិមុខ។
ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខនោះដែរ ឯកឧត្តម(សុខលូ )អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បាននាំយកនូវអំណោយ របស់រដ្ឋបាលខេត្តផ្ដល់ជូនកងកម្លាំងកងពលតូចថ្មើរជើងលេខ៥៣ រួមមាន ភេសជ្ជៈ ចំនួន ៣០កេស ទឹកសុទ្ធ ចំនួន ៥០កេស នំអន្សមជ្រូក ចំនួន ១ស្លឹក សាច់ជ្រូកស្រស់ ចំនួន ៦០គីឡូក្រាម បន្លែស្រស់ ចំនួន ៥០គីឡូក្រាម និងថវិកា ចំនួន ៦.០០០.០០០ រៀលផងដែរ៕
ចេញ ផ្សាយដោយអង្គភាពគេហទំព័រប្រម៉ាញ់ជាយដែន tv news .
Post a Comment