មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខ ឆ្នាំ២០២៥ របស់ផ្នែកសឹករងសំពៅលូន
រសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ នៅទីបញ្ជាការ ផ្នែកសឹករងសំពៅលូន បានប្រារព្ធពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី ភើយ លំអង មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៍សំណេះសំណាលបូកសរុប និងដាក់ផែនការដល់ នាយទាហាន នាយទាហានរង ពលទាហាន ត្រូវខិតខំកសាងអង្គភាព បង្កបង្កើនផល ពង្រឹងប្រៀបការពារជាតិ ការងារគ្រប់គ្រងកម្លាំង ការងារហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្រ្ត និងការងារបច្ចេកទេស ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ត្រួតពិនិត្យ តាមដានឱ្យបានជាប់ជាប្រចាំ ដើម្បីធានាការពារឱ្យបាននូវបូរណភាពដឹកដី និងទប់ស្កាត់ឱ្យបាននូវបទល្មើសផ្សេងៗតាមខ្សែបន្ទាត់ព្រំដែន។ ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ភើយ លំអង បានបំពាក់គ្រឿងឥស្សរិយយស និងប្រគល់សេចក្តីសម្រេចផ្លាស់ប្តូរមុខងារ ជូនដល់នាយទាហាន នាយទាហានរង ពលទាហានដែលមានស្នាដៃឆ្នើមក្នុងការងារ១ឆ្នាំកន្លងមកផងដែរ៕ ផ្សាយដោយ អង្គភាព គេហទំព័ រប្រម៉ាញ់ជាយដែន tv new
Post a Comment