អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឯកឧត្តម កែ គឹមយ៉ាន​ និងលោកជំទាវ​ បានអញ្ជេីញជាអធិបតីភាពពិធីសម្ពោធឆ្លងព្រះវិហារថ្មី នៅវត្តរតននិមិត្តសំពៅផល - PMC-News

ឯកឧត្តម កែ គឹមយ៉ាន​ និងលោកជំទាវ​ បានអញ្ជេីញជាអធិបតីភាពពិធីសម្ពោធឆ្លងព្រះវិហារថ្មី នៅវត្តរតននិមិត្តសំពៅផល

ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម កែ គឹមយ៉ាន​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញជាអធិបតី នៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងព្រះវិហារថ្មី នៅវត្តរតននិមិត្តសំពៅផលស្ថិតនៅភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម កែ គឺមយ៉ាន បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រប់ជាន់ថ្នាក់ អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ វិស័យសាសនា វិស័យឯកជន កាកបាទក្រហមកម្ពុជា អង្គការជាតិ អន្តរជាតិ សប្បុរសជន និងប្រជាជនខេត្តបន្ទាយមានជ័យទាំងមូល ជាពិសេសអាជ្ញាធរនិងអង្គភាពពាក់ព័ន្ធស្រុកមង្គលបូរី ចំពោះការរួមចំណែកគំាទ្រតាមគ្រប់រូបភាពនិងមធ្យោបាយ ក្នុងស្មារតីទទួលខុសត្រូវនិងសាមគ្គីភាព ដើម្បីពង្រឹងបាននូវខឿនការពារជាតិ ឯករាជ្យ អធិបតេយ្យភាព និងសុខដុមនីយ៍កម្មសាសនា ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ។ ឯកឧត្តម កែ គឹមយ៉ាន បានបន្ថែមថា ប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយថាមពលនិងទស្សនៈវិស័យច្បាស់លាស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការបន្តអនុវត្តនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោហ៊ុន សែន អគ្គមគទេសដ៏ឆ្នើមនៃប្រជាជាតិកម្ពុជា ប្រទេសយើងនៅតែបន្តរក្សាការពារបានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ អធិបតេយ្យភាពទឹកដី និងការអភិវឌ្ឍគ្រប់វិស័យ។ នៅក្នុងនោះវិស័យជំនឿសាសនា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំអភិរក្សនិងអភិវឌ្ឍដោយគាំទ្រលើកស្ទួយ ការគោរពនូវសិទ្ធិសេរីភាពខាងជំនឿ សាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការខិតខំពង្រឹងសុខដុមនីយ៍កម្មរវាងគ្រប់សាសនានិងជាតិសាសន៍។ ឯកឧត្តម កែ គឹមយ៉ាន បានការអំពាវនាវដល់ មន្រ្តីរាជការ អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ និង វិស័យពាក់ព័ន្ធទាំងអស់បន្តលើកកម្ពស់ការ ប្តេជ្ញាចិត្ត ថែរក្សា ការពារសន្តិភាព និងសុខដុមនីយ៍កម្មសាសនា ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៕ ផ្សាយដោ យអង្គភាពគេហទំព័រប្រម៉ាញ់ជាយដែន tv  news





Theme images by Radius Images. Powered by Blogger.