កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនជន់សង្ស័យប្រុស ស្រីចំនួន ៥ នាក់ករណី ជួញដូរដោយខុសច្បាប់នូរសារធាតុញៀន ក្នុងបទល្មើសជាក់ស្ដែង
បាត់ដំបង÷ដោយអនុវត្តតាមបទបញ្ជា ដ៏មុឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ ត្រី ហែមវុទ្ធីមេបញ្ជាការកងរាជរដ្ឋខេត្តបាត់ដំបង នៅវេលាម៉ោង ១៤:០៥នាថ្ងៃទី៣ .ខែមេសា.ឆ្នាំ២០២៥ នៅចំណុចភូមិស្តៅ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថ ខេត្តបាត់ដំបង សហការណ៍ ជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុករតនៈមណ្ឌល បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់:
១.ឈ្មោះ ចែត ស្រីមុំ ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិស្តៅ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។
២.ឈ្មោះ យាន ស្រីនិច ហៅ ចាន់នី ភេទ ស្រី អាយុ ១៦ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។
៣.ឈ្មោះ វ៉ាត ណៃ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិព្រៃពោធិ៍ ឃុំអណ្តើកហែប ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។
៤.ឈ្មោះ មឿន ប៊ុនថន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិបាណង់ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។
៥.ឈ្មោះ ម៉ៃ ចិន្តា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិបាណង់ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
វត្ថុតាងដែលកម្លាំងជំនាញការិយាល័យកងរាជអាវុធហត្ថ ដកហូតរួមមាន :
១.គ្រឿងញៀន ម៉ាទឹកកក (ice) ចំនួន ៥៨ កញ្ចប់ ទម្ងន់ ២១,៦៥ក្រាម (ថ្លឹងទាំងសំបក)
២.ទូរស័ព្ទ ចំនួន ០៥ គ្រឿង
៣.ម៉ូតូចំនួន ០២ គ្រឿង ។
-បច្ចុប្បន្ន ជនសង្ស័យ ប្រុស ស្រីទាំង៥នាក់ខាងលើនិងវត្ងុតាងសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបង កំពុងឃាត់ខ្លួននៅការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនិតិវិធី។

ផ្សាយដោយ អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយដែន tv news
Post a Comment