អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោក បោន ប៊ិន ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់អូរជ្រៅ អញ្ជើញជាអធិបតីភាពពិធីប្រកាសទទួលស្គាល់សមាជិកថ្មីមកពីគណបក្សនានា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចំនួនជាង៣០០នាក់ - PMC-News

លោក បោន ប៊ិន ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់អូរជ្រៅ អញ្ជើញជាអធិបតីភាពពិធីប្រកាសទទួលស្គាល់សមាជិកថ្មីមកពីគណបក្សនានា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចំនួនជាង៣០០នាក់

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃអាទិត្យ ទី០៦ ខែមេសា ឆ្នាំ២០២៥ លោក បោន ប៊ិន ប្រធានក្រុមការងារ ចុះមូលដ្ឋានសង្កាត់អូរជ្រៅ អញ្ជើញជាអធិបតីភាពពិធីប្រកាសទទួលស្គាល់សមាជិកថ្មីមកពីគណបក្សនានា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចំនួនជាង៣០០នាក់ ។

ពិធីនេះក៏មានការចូលរួមពីលោក គាត ហ៊ុល ប្រធានគណៈកម្មការគណបក្សប្រជាជនក្រុងប៉ោយប៉ែត ព្រមទាំងមានការអញ្ជើញចូលរួមពីក្រុមការងារខេត្តចុះមូលដ្ឋានក្រុង សមាជិក-សមាជិកា ប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត។ ក្នុងឱកាសនោះលោក បោន ប៊ិន ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់អូរជ្រៅក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្ដម កែ គឹមយ៉ានសមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តម ឌិត ទីណា អនុប្រធានទី១ ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្ត និង ឯកឧត្តម អ៊ុំរាត្រី ប្រធានគណៈកម្មាធិការគណបក្សខេត្ត ដោយក្តីនឹករលឹកផងដែរ។ ក្នុងនោះដែរលោកក៏បានសម្តែងការស្វាគមន៍ចំពោះបងប្អូនដែលបានយល់ច្បាស់អំពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលបានស្ម័គ្រចិត្ត ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងទទួលស្វាគមន៍ ជានិច្ច ចំពោះគណបក្សដ៏ទៃ ដែលស្ម័គ្រចិត្ត ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយគ្មានការរើសអើងពូជសាសន៍ ឬពណ៌សម្បុរឡើយ។  លោកបានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សចាស់វស្សាដែលបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍជូនប្រទេសកម្ពុជា នេះក៏ដោយសារបងប្អូនប្រជាពលរដ្ឋ ជឿជាក់លើការដឹកនាំពីគណបក្សប្រជាជន បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសបានរំដោះប្រទេសជាតិ ការពារមាតុភូមិ ការពារសមិទ្ធផល នៃសង្គមជាតិនិងកសាង ប្រទេសកម្ពុជាមួយទទួលបាន ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹតនិងវឌ្ឍនភាពសង្គម មានការរីកចម្រើនជាលំដាប់៕ ផ្សាយដោយ អង្គភាព គេហទំព័រប្រម៉ាញ់ជាយដែន tv news




Theme images by Radius Images. Powered by Blogger.