កម្លាំងសមត្ថកិច្ចអភិរក្ស កែវសីមាបានធ្វើការ ចាប់ឃាត់រថយន្ត ដឹកទឹកសុទ្ធរបស់តុកែធំ មានងារជាឧកញ៉ា

(ខេត្តមណ្ឌលគិរី)៖ នៅថ្ងៃទី២៦ធ្នូ២០១៩ កម្លាំងឧទ្យានុរក្ស ដែនជម្រកសត្វព្រៃ កែវសីមាចាប់បាន រថយន្តដឹកទឹកសុទ្ធ រមនីយ៍ដ្ឋានធម្មជាតិ អូរផ្លាយ របស់ថៅកែខ្សែរធំ ងារជាឧកញ៉ាផង នោះហើយជាមេ បញ្ជាការយោធា ផងនោះ អស់ល័ក្ខត្រូវ មន្ត្រីបរិស្ថានចាប់ បានម្តងទៀតហើយ ដោយកន្លងមកមាន ឧកញ៉ាផងនោះ ហើយជាមេបញ្ជាការ យោធាមកអន្តរាគមន៍ និងយកអំណាចមក កាងអោយពួកឈ្នួញ ឈ្មោះឆុងជាឈ្មួញ ដ៏សកម្មខាងបំផ្លាញ បទល្មើសព្រៃឈើ។

បើយោងតាមប្រភព ពីមន្រ្តីជំនាញប្រាប់ថា នេះជាលើកទី០៥ហើយ ដែលរថយន្តដឹកឈើ មួយនេះត្រូវចាប់បាន តែថៅកែខ្សែរធំ ងារជាឧកញ៉ាហើយ ជាមេបញ្ជាការយោធា ដែលកាងអោយ ឈ្មួញដ៏សកម្ម ខាងបំផ្លាញបទ ល្មើសព្រៃឈើឈ្មោះ ឆុងកំពង់ចេញមុខកាង យ៉ាងចាស់ដៃ ធ្វើអោយប្រជាពល រដ្ឋមានការងឿងឆ្ងល់ថា ខ្លួនជាមន្រ្តីយោធាជាន់ ខ្ពស់តែបែរជាមកកាង បទល្មើសទៅវិញ ។

ប្រភពបន្តថា កាលគ្រាមុនៗប៉េអឹម ស្នាក់ការសន្តិសុខ ៧៦១ចាប់បានម្តង ហើយ បន្ទាប់មកសង្កាត់ រដ្ឋបាលព្រៃ ឈើស្រែព្រះចុងផ្លាស់នឹង កម្លាំងឧទ្យានុរក្សដែន ជម្រកសត្វព្រៃកែវ សីមាចាប់បានម្តង ហើយតែមានការ អន្តរាគមន៍ពីលោក ថៅកែខ្សែរធំ ងារជាឧកញ៉ាហើយជា មេបញ្ជាការយោធារ ហូតនិងមានការដោះលែង រហូតផងដែរតែ ម្តងនេះខាងសម្ថកិច្ចចាប់ ទុកអោយយូរទោះ ជាមានអន្តរាគមន៍លោក ថៅកែខ្សែរធំ ងារជា ឧកញ៉ាហើយជាមេ បញ្ជាការយោធា នោះក៏ដោយ។

សកម្មភាពនេះកុំសូម្បី ឡើយតែលោក កែវ សូភគ៌ ប្រធានមន្ទីរបរិស្ថានខេ ត្តក៍លោកឈឺក្បាល ដែរ ព្រោះឲ្យតែ ចាប់បានរថយន្ត នេះមានអ្នកធំអន្ត រាគមរហូត។

ប្រជាពលរដ្ឋនៅក្នុង ខេត្តមណ្ឌលគិរី សូមសំណូមពរដល់ ឯកឧត្តមនាយឧត្តម សេនិយ៍ សៅ សុខា ជាប្រធានគណៈ កម្មាការជាតិចុះ បង្រាបបទល្មើស ព្រៃឈើទូទាំងប្រទេស លោកអភិបាល ខេត្តលោកស្វាយ សំអៀង មេត្តាពិនិត្យមើល រមណីយដ្ឋានអូផ្លាយ មួយនេះផង ព្រោះការអភិវឌ្ឍន៍ រមណីយដ្ឋានអូផ្លាយមួយ នេះមិនមែនយកឈើ មកអភិវឌ្ឍន៍អូផ្លាយ នោះទេគឺតាមពិត ឧកញ៉ាហើយជា មេបញ្ជាការ យោធារកសុីឈើ ជាមួយឈ្មួញឈើដ៏ សកម្មឈ្មោះឆុង នេះផងបើពុំនោះ ទេព្រៃឈើនៅ ក្នុងខេត្តមណ្ឌលគិរី ពិតជារលាយ អស់ជាក់ជាមិនខាន។

ជុំវិញករណីរថយន្តដឹកទឹកសុទ្ធ រមនីយ៍ដ្ឋានធម្មជាតិ អូរផ្លាយ បានដឹកឈើត្រូវបានសមត្ថកិច្ចចាប់ខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាយសុំការបំភ្លឺណាមួយពីម្ចាស់ក្រុមហ៊ុនទឹកសុទ្ធ រមនីយ៍ដ្ឋានធម្មជាតិ អូរផ្លាយ បានឡើយព្រោះគ្មានលេខទំនាក់ទំនង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *