ភ្ញាក់ផ្អើលទាំងព្រឹក ដោយសាររថយន្ត ដឹកឥដ្ឋក្រឡាប់នៅ មុខស្នាក់ការគណបក្ស ស្រុកកំពង់ត្រាច

(ខេត្តកំពត)៖ នេះចាត់ទុកជា សំណាងមួយ ក្នុងមួយមុឺនគ្រោះ ថ្នាក់ ខណៈរថយន្តដឹក ឥដ្ឋបើកគេច រឺម៉កម៉ូតូមួយគ្រឿង ហើយក្រឡាប់ធ្លាក់ ដុំឥដ្ឋរប៉ាត់រប៉ាយ ពេញផ្លូវ ប៉ុន្តែសំណាងល្អពុំ បានបង្កគ្រោះថ្នាក់ ដល់អ្នកដំណើរណា ម្នាក់ឡើយដោយ ហេតុការណ៍នេះបានកើត ឡើងត្រង់ចំណុច មុខស្នាក់ការគណ បក្សប្រជាជន ស្រុកកំពង់ត្រាច ក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត លើ កំណាត់ផ្លូវជាតិលេខ៣១ នាវេលាម៉ោង ៥និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។

រថយន្តដែលក្រឡាប់ បង្កភាពភ្ញាក់ផ្អើល ដល់អ្នកដំណើរទាំង ព្រឹកព្រលឹមអុរនេះ ជាប្រភេទរថយន្តដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-1656 ធ្វើដំណើរក្នុង ទិសដៅពីកើតទៅលិច។

តាមការរៀបរាប់ ពីអ្នកបើកបររថយន្ត សុំលាក់ឈ្មោះ បានរៀបរាប់ថា មុនពេលកើតហេតុ គាត់បានបើកបររថយន្តដឹក ឥដ្ឋយកទៅដាក់ឱ្យ ម៉ូយដែលគេកម៉្មង់ ដោយធ្វើដំណើរ ក្នុងទិសដៅពី កើតទៅលិច លុះមកដល់មុខខ្លោង ទ្វារវត្តរាជលំពូនៃ ចំណុចកើតហេតុ ក៏មានម៉ូតូរឺម៉កមួយគ្រឿង បើកចេញពីផ្លូវលំ ចំណុចខ្លោងទ្វារវត្ត ហើយបត់នៅមុខ រថយន្តដោយខ្វះ ការប្រុងប្រយ័ត្ន។

ឃើញស្ថានភាពបែបនេះ គាត់ក៏ជាន់ហ្វ្រាំង ទាំងបង្ខំ ទើបបណ្តាលឱ្យរថយន្ត ផ្អៀងក្រឡាប់ចាក់ឥដ្ឋ ចោលពេញផ្លូវ បែបនេះតែម្តង។ចំណែកម៉ូតូបាន បង្កើនល្បឿនទៅ មុខបាត់ស្រមោលឈឹង។

ក្រោយពីកើតហេតុ អ្នកបើកបររថយន្ត បានទាក់ទងហៅ រថយន្តស្ទូច មកស្ទូចរថយន្ត ដើម្បីយកទៅឱ្យ ជាងជួសជុលវិញ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *