បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូបត់មិនបានងាកមើលឆ្វេងស្តាំបណ្តាលឲ្យគោយន្តបុកស្លាប់ពេលដឹកទៅមន្ទីរពេទ្យ

(ខេត្តបន្ទាយមានជ័យ)៖ បុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូបត់មិនបានងាក មើលឆ្វេងស្តាំបណ្តាល ឲ្យគោ យន្តបុកស្លាប់ពេល ដឹកទៅមន្ទីរពេទ្យ នៅវេលាម៉ោង៧ យប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកជា បួន ស្ថិតក្នុងភូមិក្លឹង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯកជា ស្លូញអធិការនគរ បាលស្រុកស្វាយចេក បានឲ្យដឹងថាជនរងគ្រោះ មានឈ្មោះ ប្រេម ណាក់ ភេទប្រុសអាយុ ៥៧ឆ្នាំ នៅភូមិក្លឹង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថានៅ មុនពេលកើតហេតុ នោះជនរងគ្រោះ បានជិះម៉ូតូម៉ាកហុង វេវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយ មានជ័យ 1S.0803  ពីលិចមកកើត ច្រាសទិសគ្នា លុះមកដល់កន្លែងកើត ហេតុស្រាប់តែធ្វើ ការបត់ដោយ មិនបានដឹងថាមាន គោយន្តបើកមក ពីក្រោយស្រប ពេលនោះមាន គោយន្តច្នៃ បើកដោយឈ្មោះ មុង  ថឿង ភេទប្រុសអាយុ៤៥ឆ្នាំ រស់នៅភូមិផ្លាស់កង់ ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មកដល់ដែរស្រាប់តែ អ្នកបើកបុកម៉ូតូ ពេញបណ្តាលឲ្យ របួសធ្ងន់ពេល នោះប្រជាពលរដ្ឋ បានដឹកទៅមន្ទីរ ពេទ្យដើម្បីសង្គោះដោយ សារតែរបួសធ្ងន់ ពេកជន រងគ្រោះបាន ស្លាប់នៅមន្ទីរពេទ្យតែម្តង។

អធិការស្រុកស្វាយ ចេកបានឲ្យដឹងទៀត ថាគ្រោះថ្នាក់ ចរាចរណ៍នេះ គឺបណ្តាលមកពីអ្នក បើកម៉ូតូមិន គោរពសិទ្ធអាទិភាព សពត្រូវបានក្រុម គ្រួសារដឹកយកមក ធ្វើបុណ្យនៅផ្ទះ។

ចំពោះវត្ថុតាងម៉ូត ខូចខាតធ្ងន់ គោយន្តខូចខាតស្រាល បត្រូវបាននគរបាល ចរាចរណ៍យកមក រក្សាទុកនៅអធិការដ្ឋាន រងចាំធ្វើការដោះស្រាយនៅ ពេលក្រោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *