(ខេត្តបន្ទាយមានជ័យ)៖ មន្ត្រីអាជ្ញាធរ សមត្ថកិច្ចនិងកង កម្លាំងចម្រុះនៃគណៈ បញ្ជាការខេត្តបន្ទាយ មានជ័យបានចាត់ វិធានក្តៅដោយចុះ បង្ក្រាបចលនាជន អាណាធិបតេយ្យមក ពីប្រភពជាច្រើនដែល លើកគ្នាចាប់ដី រដ្ឋនិងដីឯកជននៅ ស្រុកអូរជ្រៅនិងស្រុកស្វាយ ចេកហើយកាលពីថ្ងៃ ទី២៦ ខែធ្នូ ឆ្នាំ២០១៩។
លោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ អមដំណើរដោយ លោក ង៉ោ ម៉េង ជ្រួន អភិបាលរងខេត្ត លោកលី សុវណ្ណារឹទ្ធុ អភិបាលស្រកអូរជ្រៅ លោកលឿង សុភក្តិ អភិបាល ស្រុកស្វាយចេក បានដឹកនាំ ក្រុមការងារចម្រុះ ខេត្ត ស្រុក និងមេបញ្ជាការង ស្នងការរង កងកម្លាំរាជអាវុធហត្ថ កងកម្លាំងនគរបាល ចុះទប់ស្កាត់ ក្រុមជនអនាធិ បតេយ្យ ដែលចូលរុករាន និងបោះបង្គោលសាង សង់ខ្ទម អនាធិបតេយ្យ នៅលើដីទ្រព្យ សម្បត្តិរដ្ឋនិងដី ទ្រព្យសម្បត្តិ ឯកជនមានប័ណ្ណ សម្គាល់កម្មសិទ្ធិលើ អចលនវត្ថុស្របច្បាប់ នៅទីតាំងភូមិសាស្ត្រ ភូមិកណ្តាល ឃុំសិង្ហ ស្រុកអូរជ្រៅ ជាប់ព្រំប្រទល់ ជាមួយឃុំស្លរក្រាម ស្រុកស្វាយចេក ។
លោកអ៊ុំ រាត្រី ក្នុងពេលដឹកនាំប្រតិបត្តិ ការក្តៅគគុកនោះដើម្បី ទប់ស្កាត់ បង្ក្រាបអំពើអាណា ធិបតេយ្យ ហើយមាន ចេតនាមើលស្រាល និងបន្សាបឥទ្ធិពល អំណាចអាជ្ញាធរមាន សមត្ថកិច្ចសាធារណះ ដោយបង្ករការលំ បាក់ដល់មន្ត្រី និងប្រជាពលរដ្ឋ។
ក្នុងនោះលោកបាន ផ្ញើសារអំពាវនាវ ដល់ប្រជាពល រដ្ឋទាំងអស់ សូមឈប់ធ្វើ សកម្មភាព រុកទន្ទ្រានចាប់ដីកម្មសិទ្ធិ ជនស្រប់ច្បាប់ របស់ជាពលរដ្ឋ និងដីរដ្ឋទៀត ពិសេសនោះសូមបងប្អូនពលរដ្ឋ កុំជឿការឃោសនា ការបោកប្រាស់ ផ្សេងៗរបស់ ក្រុមមេខ្យល់ និងមេខ្លោង ប្រយ័ត្នមានទោស ។
សូមរំលឹកថា ពលរដ្ឋស្លៀក ពាក់សុីវិល និងស្លៀកពាក់ដូច កងទ័ពខ្លះជាជនអាណាធិប តេយ្យមកពី ច្រើនប្រភព ច្រើនក្រុមមានមក ពីខេត្តកំពត កំពង់ធំ សៀមរាប ប៉ៃលិន បាត់ដំបងនិងពីខេត្ត បន្ទាយមានជ័យ រួមទាំងនៅឃុំ សឹង្ហស្រុកអូរជ្រៅ មកពីក្រុងសិរីសោភ័ណ មកពីឃុំនានាក្នុង ស្រុកស្វាយចេក ជាដើម។
ពួកគេបានមកតាម បំផុសឲ្យមកចាប់ រំលោភកាន់កាប់ដី នៅចំណុចដីរដ្ឋនៃស្ថានីយ៍ ផ្សព្វផ្សាយនិងស្តារ ព្រៃឈើតាបែន ២ស្ថិតក្នុងភូមិសាស្ត្រឃុំសឹង្ហ ស្រុកអូរជ្រៅ ឃុំស្លក្រាមនិងឃុំ តាបែនស្រុកស្វាយចេក នាពេលនេះផង និងពីដើមឆ្នាំ ២០១៩មកផង ។
ដីរដ្ឋនៃស្ថានីយ៍ ផ្សព្វផ្សាយនិង ស្តារព្រៃឈើតាបែន ២ មានទំហំ៥.០០០ហិចតាប្លាយ ប៉ុន្តែបានកាត់ ឆ្វៀលស្បែកខ្លា ជូនពលរដ្ឋអាស្រ័យ ផលជាក់ស្តែងនិង ធ្វើប្លង់ដីជូនក្នុងបទបញ្ជា បប០១នៃគោល នយោបាយចាស់ សកម្មភាពថ្មីរបស់ រាជរដ្ឋាភិបាលកាលពីឆ្នាំ ២០១២ អស់ភាគច្រើន ។
ហើយនៅសល់ តែ១.៤០០ហិចតាដែល គ្រប់គ្រងដោយរដ្ឋនិង ប្រគល់ឲ្យដៃគូដាំ ព្រៃឈើ ដាំកោស៊ូ និងដាំដំណាំកសិ ឧស្សាហកម្មឡើងវិញ។
ប៉ុន្តែពីខែមីនាឆ្នាំ ២០១៩មក ដីរដ្ឋនេះបានរងការ ចូលទន្ទ្រានរានកាន់ កាប់ដោយខុសច្បាប់ ពីក្រុមជន អាណាធិប តេយ្យជាច្រើនក្រុម ។
ជនអាណាធិ បតេយ្យទាំងនោះ បានបន្សាបឥទ្ធិពល អំណាចអាជ្ញាធរមាន សមត្ថកិច្ចសាធារណៈ ដោយ ពួកគេធ្វើអ្វីៗ ស្រេចតែចិត្ត ហើយតាំងតំបន់អប្បគមន៍ ។
ជនទាំងនោះបានលើក គ្នាចាប់ដី ដោយនាំគ្នាវាស់ វែងបែងចែក បោះបង្កោល សង់រោង សង់ខ្ទមរាប់រយពាន់លើទីតាំង ដីរដ្ឋនិងដីឯកជន ច្រើនទីតាំងនៃភូមិ សាស្ត្រខាងលើ។
មន្ត្រីពាក់ព័ន្ធ ក៏ដូចពលរដ្ឋ សមត្ថកិច្ចនិងការ ស្រាវជ្រាវនានាបាន ចង្អុរបង្ហាញថា មេខ្លោងបំផុសពលរដ្ឋ មកចាប់ដីរដ្ឋនិង ដីឯកជននៅ ស្រុកស្វាយចេកនោះ គឺលោកតួ ធានទឺ ទីប្រឹក្សាអ្នកធំនៅក្រុម ប្រឹក្សាស្តារ និងអភិវឌ្ឍន៍ កសិកម្មនិងជនបទ និងក៏មានមេខ្យល់ ដូចជាលោកតួ សិញហិញ ប្អូនលោកតួ ធានទឺលោកកើត ណូត លោកនីវ ឡង លោកអឿ បារាំង អតីតសមាជិក ក្រុមប្រឹក្សាខេត្ត បច្ចុប្បន្នទី ប្រឹក្សាអ្នកធំ លោកមុយ ឃឹត ចាន់រីុ អតីតអភិបាល រងស្រុកជាដើម ។
មេខ្លោង និងមេខ្យល់ទាំងនោះ បានបំផុសឲ្យពលរដ្ឋ កងទ័ព កងនគរបាល មន្ត្រីរាជការចូល និវត្តន៍លើក គ្នាមកចាប់ដីដូច ខាងលើក្នុងរូបមន្ត យកជាដីលំនៅឋានដី បង្កបង្កើនផលក្នុងទំហំផ្សេងៗជាដើម៕