(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ត្រូវ បានកម្លាំងនគបាល នៃអធិការនគរបាល ខណ្ឌសែនសុខសហការ ជាមួយនិងកម្លាំង នគរប៉ុស្តិ៍រដ្ឋបាល ឃុំឃ្មួញធ្វើការស្រាវ ជ្រាវនិងឃាត់ខ្លួនភ្លាមៗ កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ២០១៩វេលា ម៉ោង០៨និង៤០នាទី នៅចំណុចមណ្ឌល ឱកាសខ្ញុំស្ថិតក្នុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សត្ថកិច្ចបានអោយ ដឹងថាជនសង្ស័យ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានមាន ឈ្មោះសយ ឌីណាហៅតូ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
សមត្ថកិច្ចបាន ប្រាប់អោយដឹងទៀត ថាការឃាត់ខ្លួនជន សង្ស័យខាងលើនេះ យោងតាមដីបង្កាប់ អោយចាប់ខ្លួនលេខ ១៤១ចុះថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៩របស់លោកយ៉េត ម៉ូលីន ប្រធានក្រុមប្រឹក្សា ជំនុំជម្រះសាលាឧទ្ទរាជធានី ភ្នំពេញដោយត្រូវចោទ ពីបទហិង្សាដោយ ចេតនាដែលប្រព្រឹត្ត នៅកាលពីថ្ងៃទី១១ ខែឧសភាឆ្នំា២០១៦ ស្ថិតក្នុងភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
បច្ចុប្បន្នជនសង្ស័យ ខាងលើនេះត្រូវបាន កម្លាំងជំនាញនគរបាល ខណ្ឌសែនសុខបញ្ជូន ខ្លួនមកស្នងការនគរបាល រាជធានីភ្នំពេញដើម្បី ចាត់ការបន្តទៅ តាមនិតិវិធីច្បាប់៕ ដោយលោកមួនរិទ្ធីយ៉ា