(ខេត្តបន្ទាយមានជ័យ)៖ លោក សសុខាប្រធាន សហភាពហព័ន្ធ យុវជនកម្ពុជាប្រចាំ ៣ខេត្ត មានខេត្ត បន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តព្រៃវែង និងជាអ្នកតំណាងរាស្ត្រ ប្រចាំមណ្ឌលខេត្តព្រៃវែង បាន ថ្លៃងក្នុងពិធីសន្និបាត បូកសរុបការងារ របស់សហភាព សហព័ន្ធយុវជន កម្ពុជាខេត្ត ប្រចាំឆ្នាំ២០១៩ នឹងលើក ទិសដៅ២០២០ ថាសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត និង ស្រុក ក្រុង ទាំង៩១ឆ្នាំ កន្លងមកនេះបាន ខិតខំប្រឹងប្រែងអស់ ពីកម្លាំងកាយចិត្ត ចូលយ៉ាងសកម្ម ស្របតាមគោល នយោបាយ របស់រាជរដ្ឋាភិបាល កម្ពុជាលើគ្រប់វិស័យ ជាពិសេស ការងារសង្គម មនុស្សធម៌ បរិស្ថាន វប្បធម៌ សាសនា អប់រំ កីឡា ចររាចរណ៍ និងចូលរួមយុទ្ធនាការ ប្រយុទ្ធប្រឆាំង គ្រឿងញៀន និងគោលដៅ រក្សានូវសន្ដិសុខ សណ្ដាប់ធ្នាប់ និងចូលរួមកាត់ បន្ថយភាពក្រីក្រ របស់ប្រជាពល រដ្ឋនៅល្ងាច ថ្ងៃទី២៧ខែ ធ្នូ ឆ្នាំ ២០១៩ នៅសាលប្រជុំខេត្ត ដោយមាន ការចូលរួម លោកខេង ស៊ុំ ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុំរាត្រីអភិបាលខេត្ត សហភាពហព័ន្ធ យុវជនកម្ពុជា និស្សិត និងសិស្ស ចូលរួម៤០០នាក់។
ក្នុងសន្និបាតបូក សរុបការងាររបស់ សហភាពសហព័ន្ធ យុវជនកម្ពុជានោះ លោក អ៊ុំរាត្រីបានមាន ប្រសាសន៌ថាដើម្បី ឆ្លើយតបទៅនិង តម្រូវការជាក់ស្តែង នែការបំពេញបេសកកម្ម និងតួនាទីនិងភារះកិច្ចរបស់សហភាពហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យកន្លងមកបានលះបង់គ្រប់បែបយ៉ាងរួមមាន លះបង់ ពលិកម្ម និងរួបរួមគ្នាប្រកប ដោយវាយតំលៃ ខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ក្រុមគ្រួសារ សហភាពហព័ន្ធ យុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ សម្រាប់ឆ្នាំម២០១៩ដល់ ២០២៣។
លោកអ៊ុំរាត្រីបានបញ្ជាក់ ឲ្យដឹងទៀតថាចំពោះ ការប្រឹងប្រែងរបស់ សហភាពហព័ន្ធ យុវជនកម្ពុជាខេត្ត បន្ទាយមានជ័យ កន្លងមកមហាសន្និបាត បានធ្វើការវាយតំលៃ បានថាសហភាព សហព័ន្ធយុវជនកម្ពុជា បានលះបង់ពលិកម្ម និងរួបរួមគ្នាប្រកប ដោយស្មារតី សាមគ្គី និងឯកភាពក្នុង ការចូលរួមចំណែក ដើម្បីបុព្វហេតុ រួមរបស់កម្ពុជា និងធ្វើការលះ បង់ពេលវេលា ធនធានផ្ទាល់ខ្លួន ដើម្បីសង្គមជាតិនិង ប្រជាជនជាដើម។
ក្នុងនោះលោក ស សុខា ក៏បានមានប្រសាសន៌ ដែរថាលោកបានជំរុញ ឲ្យសហភាពហព័ន្ធយុវ ជនកម្ពុជាទាំងអស់ ក្នុងខេត្តបន្ទាយមាន ជ័យត្រូវបន្តនូវ សកម្មភាពវប្បធម៌ សាសនា ស្វែងយល់ពី ប្រវត្តិសាស្ត្រ ចូលរួមចំណែក ក្នុងវិស័យអប់រំ សង្គម មនុស្សធម៌ កីឡា សិល្បះ កំសាន្តដែល អនុញ្ញាតិឲ្យយុវជនគ្រប់ និន្នាការចូលរួម តាមចំណង់ចំណូល ចិត្តនិងតម្រួវការ របស់ពួកគេ សំដៅធ្វើយ៉ាងណា ឲ្យយុវជនខ្លួនឯង និងជឿជាក់លើ ជោគវាសនារបស់ ប្រទេសជាតិ។
លោកបានបញ្ជាក់ ឲ្យដឹងទៀតថាសហភាព ហព័ន្ធយុវជនកម្ពុជា បន្តសហការនិងស្វែង រកឱកាស បន្ថែមដល់យុវជន តាមរយះកាបង្កើតទំនាក់ ទំនងជាមួយក្រុមប្រឹក្សា យុវជននៃបណ្តា ប្រទេសនានា និងអង្ការជាតិជា ដៃគួដែលតាមរយះ កិច្ចសហការទាំងអស់ នេះនិងអនុញ្ញាតិឲ្យ យុវជនកម្ពុជាកាន់តែ មានឱកាសសិក្សា រៀនសូត្រទទួល ការបណ្តុះបណ្តាលជាការ ផ្លាស់ប្តូរទស្សនះកិច្ច និងបន្ថែមពីលើនេះ គឺការចូលរួម ចំណែកដើម្បីពង្រឹង កិត្យានុភាពមក្ពុជា នៅកំរិតតំបន់ និងអន្តរជាតិផងដែរ។
ត្រូវលើកកំពស់ការ ចូលរួមនិងជំរុញ យុវជនឲ្យសំគាល់ នូវកាតព្វកិច្ចនិង ទំនួលខុសត្រូវរបស់ ខ្លួនចំពោះប្រទេស ជាតិខ្លួនតាមរយះយុទ្ធ នាការពលរដ្ឋល្អជាដើម។
សន្និបាទបានថ្លែងអំណរ គុណដល់សហភាព ហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យនិង ធ្វើការអំពាវនាវ ដល់្រសួងស្ថាប័នរដ្ឋ រដ្ឋបាលដែនដីគ្រប់រូប លំដាប់ថ្នាក់ កងកំលាំងគ្រប់ប្រភេទ អាជ្ញាធម៌គ្រប់លំដាប់ ទាំងស្ថាប័នឯក ជនសូមជួយគាំ ទ្រឧបត្ថម្ភ គាំទ្រ និងផ្តល់កិច្ច សហកាដល់ក្រុម គ្រួសារសហ ភាពហព័ន្ធយុវជន កម្ពុជាខេត្តបន្ទាយមាន ជ័យដើម្បីចូលរួមបុព្វ ហេតុយុវជនសម្រាប ទៅអនាគតផងដែរ៕