(ខេត្តបន្ទាយមានជ័យ)៖ នេះជាលើកទី៦ហើយដែល លោកឡាយគឹមលី នាយកខុទ្ទកាល័យ លោក ឧត្តមនាយឧត្តម សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអគ្គលេខាធិការ រងអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន បានធ្វើពិធីជួបជុំ មហាមិត្ត មកពីគ្រប់ទិសទី ហូបបាយសាមគ្គី ដើម្បីរំលឹកអនុស្សាវរីយ៌ កាលនៅរៀនជំនាន់ គ្រាប់ប្លោង នៅសាលាវិទ្យាល័យសម្តេចឪ នៅយប់ថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០១៩ នៅផ្សារធំមានជ័យ ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងនោះលោកឡាយគឹមលី បានមានប្រសាសន៍ប្រាប់ ដល់មហាមិត្តមកពី គ្រប់ទិសទីថានេះ ជាលើកទី៦ ហើយដែលលោក បានធ្វើពិធីជួបជុំ មហាមិត្តមកពីគ្រប់ ទិសទីដើម្បីរំលឹក អនុស្សាវរីយ៌កាល នៅរៀនជំនាន់ គ្រាប់ប្លោង ផ្តួចផ្តើមដោយ លោកឧបនាយក រដ្ឋមន្ត្រី គែគឹមយ៉ាន ប្រធាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងនិង គ្រឿងញៀន និងជាសមាជិក សភាមណ្ឌលខេត្ត បន្ទាយមានជ័យ និងជាក្រុមការងារ ថ្នាក់ជាតិចុះ ជួយខេត្តបន្ទាយមានជ័យ។
លោកឡាយគឹមលី បានបញ្ជាក់ឲ្យដឹងទៀត ថាជំនាន់លោករៀន នៅវិទ្យាល័យសម្តេច ឪនោះរៀនបណ្តើរ គ្រាប់ប្លោងធ្លាក់ មកជិតៗសាលា បណ្តើរនេះសបញ្ជាក់ ឲ្យឃើញថាសម័យ នោះពោពេញទៅ ដោយសង្គ្រាមបង្ហូរ ឈាមរវាង ខ្មែរ និងខ្មែរ។
ក្រោយការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ចេះសម្រប សម្រួលគ្នារវាង ខ្មែរនិងខ្មែរធ្វើ ឲ្យសង្រ្គាមត្រូវបានបញ្ចប់ រហូតដល់ប្រទេស ជាតិមានសុខសន្តិភាព សេរីភាពពេញលេញតែម្តង។
ពិធីនេះមានការចូលរួម លោកគោស៊ុំសារឿត សមាជិកសភាមណ្ឌល ខេត្តបន្ទាយមានជ័យ លោកអ៊ុំរាត្រី អភិបាលរងខេត្តលោក អភិបាលរងខេត្ត លោកគ្រូចូលនិវត្ត ២៦នាក់ អតីតះបង្រៀន សិស្សនៅវិទ្យាល័យ សម្តេច ឪ ហៅសាលាលើ និងលោកគ្រូអ្នក គ្រូសរុបជាង៥០០នាក់។
ក្នុងនោះលោកឡាយ គឹមលីបានបញ្ជាក់ ឲ្យដឹងទៀតថាការជួបជុំ គ្នានេះបានរៀបចំធ្វើឡើង គោលបំណងសំខាន់ បំផុតនៃការជួបជុំ មហាមិត្តគឺដើម្បី រម្លឹកនូវអនុស្សាវរីយ៍ ក៏ដូចជាការចែករំលែក នូវបទពិសោធន៍ ផ្សេងល្អៗរវាង គ្រូនិងសិស្សហើយ ការជួបជុំគ្នានេះធ្វើ ឡើងក្នុងកាលះទេសះ ដែលប្រទេស ជាតិមានសុខ សន្តិភាពនិងការ អភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ។
លោកឡាយគឹមលី បានបញ្ជាក់ឲ្យដឹងទៀត ថាជាមួយនឹងការ សប្បាយរីករាយ ពាំនាំការផ្តាំ សួរសុខទុក្ខ និងថ្លែងអំណរគុណ ពីសំណាក់ លោកនាយឧត្តម សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី អ្នកតំណាងរាស្រ្ត មណ្ឌលខេត្តបន្ទាយ មានជ័យនិង ថ្លែងអំណរគុណ ដល់មហាគ្រួសារអ្នក បន្ទាយមានជ័យ ទាំងអស់គ្រប់ទិសទី ដែលមានស្មារតី ឯកភាពទាំងចិត្តបេះដូង ចូលរួមថែរក្សាសន្តិភាព ជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេច តេជោហ៊ុន សែន បន្តការរីកចម្រើននូវ មូលដ្ឋានយើងបន្ថែមទៀត។
នៅចុងបញ្ចប់កម្មពិធី លោកឡាយគឹមលីបាន ធ្វើការចែកអំណោយ ដល់អតីតះលោកគ្រូចូល និវត្តមានចំនួន២៦នាក់ក្នុង ១នាក់បានភួយធំ១សម្រាប់ ដណ្តបពេលខែរងារ ហើយមានកម្មពិធី ហូបអាហារសាមគ្គីរួម មិត្តហើយរាំលេង កំសាន្តយ៉ាងសប្បាយ ក្នុងពេលរាត្រី នោះផងដែរ៕