(ខេត្តបន្ទាយមានជ័យ)៖ បុរសវ័យចំណាស់ ម្នាក់បើកម៉ូតូឡើងវ៉ា ស្របពេលត្រាក់ទ័រ គាំងនៅកណ្តាល ផ្លូវបណ្តាលឲ្យម៉ូតូ បុកចំផាលត្រាក់ ទ័ររបួសធ្ងន់ នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០១៩ នៅមុខដីស្រែ របស់ឈ្មោះគឺ ឈួរ ស្ថិតក្នុងភូមិទានកាំ ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថាជន រងគ្រោះមានឈ្មោះ គុង សារួន ភេទប្រុស អាយុ៧០ឆ្នាំ នៅភូមិទានកាំខាងត្បូង ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជនរងគ្រោះមិនបានពាក់មួកសុវត្ថិភាព។
លោកអធិការបាន បន្តថានៅមុន ពេលកើតហេតុ មានត្រាក់ទ័រ១គ្រឿង ម៉ាកYANNMA ពណ៌ក្រហម មានប៉ែលមុខ សណ្តោងរ៉ឺម៉ក ដឹកម៉ាស៊ីនច្រូតស្រូវ បើកដោយឈ្មោះ ឈួម សាក់ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិអូរ ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យបើកពីជើង ទៅត្បូងបើកមកដល់ចំណុចកើត ហេតុស្រាប់តែត្រាក់ ទ័របានដាច់កាឡេ ជាប់គាំចង្កូតរេមក ខាងឆ្វេងដៃស្របនោះ ស្រាប់តែមានម៉ូតូ១ គ្រឿងម៉ាកហុង ដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ. 1D.6172 បើកដោយឈ្មោះគុង សារួន ក្នុងទិសដៅស្របគ្នា បើកមកដល់ចំខាងលើ បានឡើងជែងនឹងទ្រាក់ទរ័ ដែលកំពុងបើក នៅខាងមុខទើបម៉ូតូ បុកចំចុងបែលខាង ឆ្វេងទ្រាក់ទរ័ បណ្តាលឲ្យ រងរបួសធ្ងន់ បាក់ស្មងជើងខាងស្តាំ។
ក្រោយពីកើងហេតុ ហើយត្រូវបាននគរ បាលហៅរថយន្ត សង្រ្គោះរបស់ មន្ទីរពេទ្យបង្អែក ស្រុកព្រះនេត្រព្រះ យកយកទៅសង្រ្គោះ ចំណែកអ្នកបើកត្រាក់ ទ័ររត់គេចខ្លួនបាត់។
វត្ថុតាងត្រាក់ទ័រនិងម៉ូតូ នគរបាលជំនាញ ចរាចរណ៍យកមករក្សា ទុកនៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីរង ចាំធ្វើការដោះស្រាយ នៅពេលក្រោយ ៕