(ខេត្តបាត់ដំបង)៖ ករណីគ្រោះចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តបុក និងរថយន្តបណ្តាល អោយរបួសធ្ងន់១នាក់ និងស្លាប់១នាក់ភ្លាមៗ នៅនិងកន្លែងហេតុ ការដ៏រន្ធុតនេះកើតឡើង កាលពីយប់រំលង អាធ្រាតថ្ងៃទី២៩ខែ ឆ្នូឆ្នាំ២០១៩វេលាម៉ោង ១១នាទី៥៥នាទី នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ លេខ២៤៣និង២៤៤ ត្រង់ចំណុចក្រុមទី១ស្ថិតក្នុង ភូមិរាមគន់ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សមត្ថកិច្ចបានអោយ ដឹងថាករណីគ្រោះ ថ្នាក់ចរាចរណ៍ខាងលើក នេះបង្ករឡើងដោយ រថយន្តធុនធំដឹក ទំនិញសណ្តោង ស៊ឺមីរ៉ម៉កដឹកកុងតីនរ័ ម៉ាក់នីសាន់ពាក់ ស្លាក់លេខ៣ A១៦៩១និង រ៉ូម៉ក់សណ្តោង ពាក់ស្លាក់លេខ៤A១៩៥៩ បើកអ្នកបើកបរមិន ស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ បើកបរចេញ ពីខេត្តបាត់ដំបង ទៅភ្នំពេញមកដល់ ចំណុចកើតហេតុខាងលើ បានបុករថយន្តមួយ គ្រឿងទៀតម៉ាកហាយ លិនឌឺប្រភេទទេសចរណ៍ ព័ណទឹកប្រាក់ពាក់ ស្លាក់លេខភ្នំពេញ ២AD៩៣៧៤អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណបានស្លាប់ ភ្លាមៗនៅនិងកន្លែង បើកបរក្នុងទិស ដៅបញ្ច្រាស់ទិញគ្នា។
ប្រភពពីកន្លែងកើត បានអោយដឹងមុនពេល កើតហេតុគេឃើញ រថយន្តធុនធំខាងលើ បានវ៉ាជែងរថយន្ត ផ្សេងមួយគ្រឿងទៀត រួចក៏រ៉េចង្កូតជ្រុល ទៅបុករថយន្តហាយ លិនឌឺពីមុខចំបណ្តាល អោយតៃកុងរថយន្ត ហាយលិនឌឺស្លាប់ភ្លាមៗ នៅនិងកន្លែងព្រមទាំង អ្នករួមដំណើរម្នាក់ទៀត បានរងរបួសធ្ងន់ផងដែរ។
ក្រោយពីកើតហេតុ ភ្លាមៗកម្លាំងនគរបាល ស្រុកមោងឫស្សីបាន ចុះអន្តរាគមន៍ព្រម ទាំងនាំជនរងគ្រោះមក កាន់មន្ទីពេទ្យបង្អែក ស្រុកមោងឫស្សីដើម្បី ជួយសង្គ្រោះបន្តរចំណែក រថយន្តទាំង២ក្រោយ ពីវាស់វែងរួចរួល ហើយកម្លាំងជំនាញ បាននាំយកមករក្សារទុក នៅធិការរដ្ឋាននគរបាល ស្រុកមោងឫស្សីដើម្បី រងចាំដោះស្រាយនៅ ពេលក្រោយរឺឯសាកសព ក្រោយពីកម្លាំងជំនាញ ពិនិត្យរួចរាល់ហើយរង ចាំសាច់ញាតិមកយក ទៅធ្វើបុណ្យ តាមប្រពៃណី៕ ដោយលោក មុត ចិត្រា