(ខេត្តកែប)៖ ដើម្បីអបអរសាទរ ទិវាបុណ្យចូលឆ្នាំសកល និងអបអរសាទរ ខួបលើកទី៤១ ទិវាបុណ្យជាតិ៧មករា រដ្ឋបាលខេត្តកែប បានបង្កើតព្រឹត្តិការណ៍ ជាច្រើនដើម្បីស្វាគមន៍ ភ្ញៀវទេសចរណ៍ ជាតិ-អន្តរជាតិ ពិសេសការបង្កើត ឱ្យមានល្បែងកំសាន្តនានា សម្រាប់ឱ្យពលរដ្ឋក្នុង ខេត្តកែបបាន ទស្សនាដោយរីករាយ ដូចជាការតាំងពិព័រណ៍ ពាណិជ្ជកម្ម និងការប្រគំតន្ត្រី ចាប់ពីថ្ងៃទី២៥ ដល់ ៣១ ខែធ្នូ ឆ្នាំ២០១៩ នៅទីតាំងបរិវេណ សួនច្បារមុខសាលាខេត្តកែប។
ពិធីបង្ហើរខ្លែងខ្មែរ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៧:៣០នាទីព្រឹក ស្ថិតនៅពហុកីឡ ដ្ឋានខេត្តកែប (តារាងបាល់ទាត់)។
ពិធីអុំទូកផ្កា ចារសមុទ្រ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៧និង៣០នាទីព្រឹកតទៅ ស្ថិតនៅឆ្នេរលេងទឹកខេត្ត។
ការប្រគំតន្ត្រី អុជកាំជ្រួច និងបង្ហោះគោម នៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៩:០០នាទីយប់ រហូតដល់ម៉ោង០០និង០០ រំលងអាធ្រាត្រឈាន ចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។
សូមបញ្ជាក់ថា នៅរាត្រីឆ្លងឆ្នាំសកល ថ្ងៃទី៣១ធ្នូ ឆ្នាំ២០១៩ ឆ្លងចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ គេសង្កេតឃើញមាន ប្រជាពលរដ្ឋគ្រប់ទិសទី ព្រមទាំងភ្ញៀវទេសចរ ជាតិ-អន្តរជាតិ បានចូលមកសម្រាក លម្ហែ និងទស្សនាក្នុងទឹក ដីខេត្តកែបយ៉ាង ច្រើនកុះករ ហើយនៅរាត្រីនេះ ថ្វីត្បិតមានមនុស្ស ដើរកម្សាន្តយ៉ាង ច្រើនសន្ធឹកសន្ធាប់ តែនៅតាមភូមិ សាស្ត្រខេត្តកែប ពុំមានបទល្មើសណា មួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ៕ ដោយលោក សេង ណារិទ្ធ