(ខេត្តបន្ទាយមានជ័យ)៖លោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ ប្រគល់Tablet ជូនដល់លោកមេឃុំ ចៅសង្កាត់ទាំង ៦៥ និងបុគ្គលិកសុខា ភិបាលសាធារណៈ ទូទាំងខេត្តបន្ទាយ មានជ័យក្នុង ការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារក្រោម២ឆ្នាំ ក្នុងគ្រួសារក្រីក្រ ដោយមានការចូលរួម លោកស្រី ប៉ុក ណាឌី អភិបាលរង ខេត្តបន្ទាយមានជ័យ និងលោក លោកស្រី អភិបាលក្រុង ប្រធានមន្ទីរពាក់ព័ន្ធ នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំ សាលាខេត្តបន្ទាយ មានជ័យ។
លោក ឃុន វុទ្ធី ប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទាខេត្ត អានរបាយការណ៍ សង្ខេបស្តីពី វឌ្ឍនភាព ការងារមានចំនួន៦ ក្នុងនោះរួមមាន ១ការរៀបចចំលិខិតបទ ដ្ឋានគតិយុត្ត ២ប្រព័ន្ធបច្ចេក វិទ្យាគ្រប់គ្រងព័ត៌មាន ៣សម្ភារៈផ្សព្វផ្សាយបង្កើន ការយល់ដឹងបីកម្មវិធី ៤សេវាបើកផ្តល់ ដល់អ្នកទទួលផល ៥ការបង្កើនការយល់ ដឹងដល់មន្រ្តីកម្មវិធី និងទី ៦ការបណ្តុះបណ្តាល។
ថ្លែងក្នុងឱកាសនោះ លោក អ៊ុំ រាត្រី បានមានប្រសាសន៍ បានបញ្ជាក់ថាគោល បំណងនៃការចែក Teblets នេះគឺដេីម្បីលេីក កម្ពស់សុខុមាល ភាពមាតា និងទារកព្រមទាំង រួមចំណែកដោះ ស្រាយបញ្ហា កង្វះអាហារ រូបត្ថម្ភរបស់កុមារ ក្នុងគ្រួសារក្រីក្រចាប់ ពីកូនក្នុងផ្ទៃរហូតដល់អាយុ ក្រោម២ឆ្នាំ ដេីម្បីជំរុញការ លូតលាស់ទាំង កាយសម្បទា និងបញ្ញាស្មារតី។
ជាពិសេសស្របទៅ តាមគោលនយោ បាយរបស់រាជរដ្ឋាភិ បាលកម្ពុជា និងជាយុទ្ធសាស្រ្ត ៥ឆ្នាំរបស់ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទាឆ្នាំ២០១៨ដល់ឆ្នាំ២០២៣។
លោកអ៊ុំរាត្រីសង្ឃឹម យ៉ាងមុតមាំថាលោក លោកនឹងទទួលបាន នៅចំណេះដឹង និងជំនាញថ្មីៗ បន្ថែមទៀត ដែលអាចជួយ ដល់លោក លោកស្រីដែលជាអ្នក អនុវត្តកម្មវិធី មានសមត្ថភាព គ្រប់គ្រាន់ក្នុងការបំពេញ និងអនុវត្តការងារ ឲ្យកាន់តែមានប្រសិទ្ធ ខ្ពស់ភាពខ្ពស់ថែមទៀត៕