(ខេត្តស្ទឹងត្រែង)៖ ឈើជ្រុងរាប់ពាន់ កំណាត់ស្ថិតនៅផ្នែក រដ្ឋបាលព្រៃ ឈើសៀមប៉ាងត្រូវបាន វិចខ្ចប់លើកដាក់ រថយន្តកន្ទុយពេញៗ ដែលគ្មានអត្តសញ្ញាណ ពិតប្រាកដ នឹងបានបើកបរឆ្លងកាត់ លើកំណាត់ផ្លូវជាតិលេខ៧ នៅវេលាយប់ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៩ មិនដឹងឆ្ពោះ ទៅគោល ដៅខេត្តក្រុង ណាឡើយ។
បើតាមការអោយ ដឹងពីមន្ត្រីរដ្ឋ បាលព្រៃឈើថា រថយន្តដែលជា មធ្យោបាយដឹកជញ្ជូន ឈើខាងលើ
មានចំនួន៨គ្រឿង ប្រភេទរថយន្តវ៉េអង សណ្តោងកន្ទុយ។
លោកថា រថយន្តខាងគឺ មកដឹកឈើដែល ក្រុមហ៊ុនលោក ឧកញ៉ា ទ្រី ភាពដេញថ្លៃបាន ក្នុងខេត្តស្ទឹងត្រែង។
មន្ត្រីដដែលនោះ បន្តថាជាជំហាន ដំបូងគឺប្រមូលនៅ បរិវេណផ្នែកសៀម ប៉ាងរួមនិងសង្កាត់ ហើយបន្តប្រមូលគោលដៅ ខណ្ឌ ផ្នែកសង្កាត់ ទូទាំងខេត្ត ចំណែក បរិមាណឈើដែល ត្រូវប្រមូលដាក់ រថយន្តធុនយក្ស ទូទាំងខេត្តនោះ មិនទាន់បូកសរុប នៅឡើយទេ។
លោក ផៃ មេការ របស់លោក ឧកញ៉ា ទ្រី ភាព បានឆ្លើយតប តាមរយះទូរស័ព្ទ កាលពីរសៀល ថ្ងៃទី៣០ខែធ្នូ២០១៩នេះថា ចង់ដឹងរឿងអី ខ្ញុំឆ្ងល់ដែរ បើមេព្រៃគេ ធ្វើទូទាំងខេត្ត ហើយមន្ទីរ ខាងប៉េអឹម អីគេដឹងឮអស់ហើយ បងឯងសួរអីទៀត ខ្ញុំមិនអាចរៀប រាប់គោលការ របស់ក្រុមហ៊ុន បានទេ វាជាគោលការ
សម្រេចរបស់ នាយកក្រុមហ៊ុននិង ថ្នាក់ដឹកនាំខាងលើ ចឹងខ្ញុំគ្រាជាអ្ន កមកវិចខ្ចប់ ឡើងឡានតាម បញ្ជារបស់គាត់ទេ បើអោយខ្ញុំ បំភ្លឺវាអត់ ត្រូវទេ បើបងឯងចូល រួមសហការណ៍ ជាមួយមេព្រៃ ជាមួយមានអីត្រឹមត្រូវ ទាំងអស់ ទើបគេប្រាប់។
ពាក់ព័ន្ធការដេញ ថ្លៃវត្ថុតាងបទល្មើស ធនធានធម្មជាតិ ត្រូវបានដាក់អោយ ដេញថ្លៃដើម្បីយក ថវិការចូលរដ្ឋគឺធ្វើ ឡើងជាសាធារណៈ តែដល់ពេលដេញ ថ្លៃបានរួច បែជាបិទបាំងមិន អោយគេដឹងពីបរិមាណទៅវិញ។
ចំណែករថយន្ត ធុនយក្សទាំង៨គ្រឿង ខាងលើនោះនឹង ផ្ទុកទៅតាមទម្ងន់ ត្រួតពិនិត្យពី ស្ថានីយ៍ថ្លឹងរថយន្តត្រឹម ត្រូវមិនបង្ក ផលប៉ះពាល់អោយ ខូចផ្លូវដូចកាល ជំនាន់មុននោះឡើយ៕