យុវជនប្រុស ស្រី៤នាក់ កំពុងបញ្ចេញ សកម្មភាពលួច ជក់និងលក់គ្រឿងញៀន នៅក្នុងផ្ទះសំណាក់  ត្រូវកំលាំងអាវុធហត្ថ ធ្វើការបង្ក្រាប

(ខេត្តបន្ទាយមានជ័យ)៖ យុវជន និងយុវនារីចំនួន ៤នាក់កំពុងបញ្ចេញ សកម្មភាពលួចជក់ និងលក់គ្រឿងញៀន យ៉ាងសកម្មនៅ ក្នុងផ្ទះសំណាក់ត្រូវ កំលាំងអាវុធហត្ថ កម្លាំងមូលដ្ឋានកង រាជអាវុធហត្ថ ក្រុងសិរីសោភ័ណ ១ក្រុម ដឹកនាំដោយវ រសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងចុះបង្ក្រាប បាននៅវេលាម៉ោង ៨យប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្ទះ សំណាក់ជ័យមង្គល  បន្ទប់លេខ៣១០ ស្ថិតនៅភូមិមួយ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កំលាំងអាវុធហត្ថបាន ដកហូតវត្ថតាងរួមមាន ថ្នាំញៀន១កូនថង់ធំនិង ៣កូនថង់តូច ស្មើរនិង២៣.៨៤ក្រាម និងសម្ភារះ សំរាប់ជក់មួយចំនួន ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានប្រាប់អ្នក យកព័ត័មានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ១មានឈ្មោះអិត ចន្ថា ស្រីអាយុ១៩ឆ្នាំ២មានឈ្មោះជឿនសុជេត ប្រុស អាយុ១៨ឆ្នាំ ៣ហូ សុខណាម ប្រុស អាយុ១៨ឆ្នាំ ៤មានឈ្មោះ សុខសុភាព ប្រុសអាយុ៣៦ ឆ្នាំរស់នៅក្នុងផ្ទះ សំណាក់ជ័យមង្គល បន្ទប់លេខ៣១០ ស្ថិតនៅភូមិមួយ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្រោយពីទទួល បានចម្លើយសារភាព កម្លាំងជំនាញបាន កសាងសំណុំរឿងបញ្ជូន មកទីបញ្ជាការកង រាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត ទទួលការងារបទ ល្មើសគ្រឿងញៀនបាន ប្រាប់អ្នកយកព័ត៍ មានឲ្យដឹងថាក្រោយ ពីបញ្ចប់ការស៊ើប អង្កេត តាមការតេស្តរ កសារធាតុញៀន និងតាមចម្លើយ សារភាពរបស់ ជនសង្ស័យ ឃើញមានភាព ស៊ីសង្វាក់គ្នា បង្ហាញពីតម្រុយ នៃបទល្មើស យ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យ អាចត្រូវបានចោទ ប្រកាន់ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុ ញៀនជនសង្ស័យត្រូវ បានកម្លាំង ជំនាញការិយា ល័យបទល្មើស គ្រឿងញៀនកងរាជ អាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលា ដំបូងខេត្ត ដើម្បីចាត់ការ តាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *