(ខេត្តកំពត)៖ នៅរាត្រីថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានអញ្ជើញជាគណៈ អធិបតីក្នុងពិធីអបអរ ព្រឹត្តិការណ៍ឆ្លងឆ្នាំ សកលឆ្នាំ២០១៩ ឈានចូលឆ្នាំ២០២០។
ព្រឹត្តិការណ៍ដ៏អធិក អធមនេះបានធ្វើឡើង នៅបរិវេណមណ្ឌល កីឡាលើទឹក នាឆ្នេរព្រែក កំពតដែល មានការចូលរួម ពីថ្នាក់ដឹកនាំ មន្ត្រីរាជការកង កម្លាំងប្រដាប់អាវុធ និងប្រជាពល រដ្ឋយ៉ាងច្រើនកុះករ។
មានមតិសំណេះ សំណាលក្នុងពិធីនេះ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ការរៀបចំពិធីឆ្លង ឆ្នាំសកលមានភាព អធិកអធមនាពេល នេះពិតជាមិនអាចកាត់ ផ្តាច់បានពីកត្តា សុខសន្តិភាពឡើយ។
ជាមួយគ្នានេះ ក្នុងនាមរដ្ឋបាល ខេត្តកំពត លោក ជាវ តាយ បានថ្វាយព្រះបវរ មហាប្រសើរចំពោះព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមស៊ីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សូមព្រះអង្គទាំង ទ្វេបានប្រកបតែនឹង សេចក្តីសុខគ្រប់ប្រការ ព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សាដើម្បី គង់ជាម្លប់ដល់ ប្រជារាស្ត្រខ្មែរ។
ក្នុងពេលដំណាល គ្នានេះដែរ លោកអភិបាលនៃ គណៈអភិបាលខេត្ត ក៏បានប្រសិទ្ធិពរបវរមហា ប្រសើរដល់សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងប្រជាពលរដ្ឋ ទាំងអស់សូមទទួល បាននូវសុខ ភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ ជន្មាយុយឺនយូរ និងប្រកបដោយ ពុទ្ធពរទាំងបួន ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ ផងដែរថា ក្នុងព្រឹត្តិការបុណ្យ ឆ្លងឆ្នាំសកលនេះ មានភ្ញៀវទេសចរណ៍ ជាតិ-អន្តរជាតិ មកចូលរួមពិធីបុ ណ្យឆ្លងឆ្នាំ នៅខេត្តកំពត សរុបប្រមាណ ១២០,០០០នាក់៕