(ខេត្តកំពត)៖ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ លោក ប៉ឹល កុសល អភិបាលរងខេត្ត ទទួលបន្ទុកអង្គភាព ច្រកចេញចូលតែមួយ បានដឹកនាំ កិច្ចប្រជុំប្រចាំឆ្នាំ២០១៩ ស្តីពីការអនុវត្តការ ផ្តល់សេវារដ្ឋបាលនៅ អង្គភាពច្រកចេញចូល តែមួយ នៅសាលប្រជុំប្រាសាទ ព្រះវិហារ សាលាខេត្តកំពត។
កិច្ចប្រជុំនាព្រឹកនេះ មានការអញ្ចើញចូល រួមពីលោកស្រី នាយករងរដ្ឋបាល សាលាខេត្ត ទទួលបន្ទុកអង្គភាពច្រកចេញ ចូលតែមួយ លោកប្រធាន អនុប្រធានអង្គភាព ច្រកចេញចូល តែមួយ មន្ត្រីជួរមុខ ជួរក្រោយ និងមន្ត្រីពាក់ ព័ន្ធជាច្រើនរូប។
លោក បុឹល កុសល អភិបាល រងខេត្តកំពត បានលើកឡើង ដោយបានកោត សរសើរនិងវាយតម្លៃ ខ្ពស់ ចំពោះកិច្ចខិត ខំប្រឹងប្រែងរបស់មន្ត្រី ក្នុងអង្គភាពច្រកចេញ ចូលតែមួយ ដែលកន្លង មកបានបំពេញកាតព្វកិច្ចល្អប្រសើរ ដើម្បីបម្រើសេវារដ្ឋ បាលជូនប្រជាពលរដ្ឋ។
ទោះជាបែបនេះក្តី លោកអភិបាលរង ខេត្តក៏បានជំរុញដល់មន្ត្រី ពាក់ព័ន្ធបន្តកិច្ចសហការ ដល់មន្ទីរ អង្គភាពជំនាញផ្សេងៗទៀត ដើម្បីបម្រើសេវា រដ្ឋបាលជូនប្រជាពល រដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។
សូមជម្រាបថាអង្គភាព ច្រកចេញចូលតែមួយ ខេត្តកំពត បានដាក់ឲ្យដំណើរការ ទទួលសេវាពីប្រជា ពលរដ្ឋនៅថ្ងៃទី០៣ ខែកញ្ញាឆ្នាំ២០១៨។
អង្គភាពបានអនុវត្ត ការងារបានល្អប្រសើរ ក្នុងការបម្រើសេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ដោយអនុវត្ត ស្របទៅតាមច្បាប់ អនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋាន គតិយុត្តិដែលនៅជាធរមាន។
ក្នុងឆ្នាំ២០១៩ អង្គភាពច្រក ចេញចូលតែមួយបាន អនុវត្តសេវាបាន ចំនួន ១០,៦១៩ សេវា៕