(ខេត្តកែប)៖ អគារផ្ទះសំណាក់ដែល ទើបតែសាងសង់ បាន៦ជាន់ ត្រូវបានបាក់ទាំង ស្រុងពីលើដល់ក្រោម នៅវេលាម៉ោង ប្រមាណ១៦រសៀល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិកែប សង្កាត់កែប ខេត្តកែប។
តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចដែល កំពុងសង្គ្រោះ បាននិយាយថា អគារដែលកំពុង សាងសង់នេះ មានកម្មករសំណង់ ប្រុស ស្រី ចាស់ក្មេង ប្រមាណ៣០នាក់ដែលកំពុង ជាប់ក្នុងគំនរអគារបាក់ បែកនេះ ហើយពេលនេះ ក្រុមជួយសង្គ្រោះបាន រុករកឃើញអ្នករង របួសចំនួន៧នាក់ យកទៅសង្គ្រោះភ្លាម។
ជាមួយគ្នានេះ គេឃើញវត្តមានអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ ថ្នាក់កំពុងមមាញឹក ក្នុងការជួយសង្គ្រោះ។
សូមបញ្ជាក់ថា អគារផ្ទះសំណាក់ដែល បាក់រំលំទាំងស្រុងនេះ គម្រោងសាងសង់៧ជាន់ ប៉ុន្តែពេលសាង សង់បាន៦ជាន់ ក៏ស្រាប់តែបាក់រាប ដល់ដីតែម្តង ហើយយើងមិន ទាន់ដឹងថាក្នុងចំណោម កម្មករជិត៣០នាក់ មិនដឹងថា មានស្លាប់ និងរបួសប៉ុន្មាននៅឡើយ៕