(ខេត្តត្បូងឃ្មុំ)៖ សិស្សសាលាចំនួន ៥នាក់បានចុះងូតទឹក លេងក្នុងទឹកទន្លេរ មេគង្គបណ្តាលអោយ លង់ក្នុងទឹកត្រូវ បានកម្លាំងសមត្ថិច្ច និងប្រជាពលរដ្ឋបាន ជួយសង្គ្រោះនិងរក ឃើញបានចំនួន៣នាក់ ភ្លាមៗផងដែរហេតុកា នេះកើតឡើងកាល ពីថ្ងៃទី១ខែមករាឆ្នាំ ២០២០នៅចំណុច ទន្លេមេគង្គស្ថិតក្នុងភូមិ ព្រែកពាម ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោកឧត្តម សេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាល ខេត្តត្បូងឃ្មុំបានប្រាប់ អោយដឹងថាក្រោយ ពីទទួលបានព័ត៌មាន ថាមានករណីក្មេងលង់ ទឹកទន្លេរមេគង្គចំនួន៥នាក់ ភ្លាមកម្លាំងស្នងការនគរបាល ខេត្តត្បូងឃ្មុំសហការ ជាមួយកម្លាំងនគរបាល ស្រុកត្បូងឃ្មុំបានចុះពិនិត្យ កន្លែងកើតហេតុព្រម ទាំងមានប្រជាពលរដ្ឋ រស់នៅក្បែរកន្លែង កើតហេតុបាននាំគ្នា ចូលតាមរុករកផងដែរ។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានអោយដឹង បន្តរទៀតថាបើតគិត មកដល់ពេលនេះកម្លាំងតាម រករកបានឃើញ ចំនួន៣នាក់ហើយ ប៉ុន្តែជាអកុសល ក្នុងចំណោមក្មេង ទាំង៣នាក់ខាងលើនេះ មានម្នាក់ បានលង់ទឹក ស្លាប់បាត់បង់ជីវិត ទៅហើយ ចំណែកកុមារ ចំនួន២នាក់ទៀត គឺកម្លាំងជំនាញ នៅមិនទាន់រកឃើញ នៅឡើយទេ។
លោកស្នងការនគរបាល ខេត្តត្បូងឃ្មុំបានបញ្ជាក់ថា កុមារទាំង៥នាក់នោះ រួមមាន៖ទី១ឈ្មោះបួក ស្រីមួយ ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិកំពង់ចន្លុះលិច ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ (រកឃើញហើយ នៅមានជីវិត) ទី២ឈ្មោះពេជ្រ ម៉ូលីកា ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិព្រែកផ្ដៅ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ (រកឃើញហើយ នៅមានជីវិត) ទី៣ឈ្មោះ គង់ ថារី ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិកំពង់ចន្លុះកើត ឃុំពាមជីលាំង (រកឃើញ ប៉ុន្តែបានស្លាប់ ទៅហើយ) ទី៤ឈ្មោះ បូណា ជីជីង ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិបឹងព្រួល ឃុំបឹងព្រួល (រកមិនទាន់ឃើញ)និងទី ៥ឈ្មោះ៖លាង តុន្នា ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិព្រែកផ្ដៅ ឃុំពាមជីលាំង (រកមិនទាន់ឃើញ)។
ទោះជាយ៉ាងណាក៏ដោយ ជុំវិញករណីខាងលើនេះ គេឃើញ កម្លាំងសមត្ថកិច្ចរួម ជាមួយប្រជាពលរដ្ឋ នៅតែកំពុងបន្តរ ដុតដៃដុតជើងជួយ អន្តរាគមន៍ និងចុះរាវរកកុមារដែល លង់ទឹកនៅមិនទាន់ឃើញនោះ៕