(ប្រទេសថៃ)៖ យ៉ាងហោចណាស់ក៏បាន ពលករខ្មែរប្រុសស្រីចំនួន ០៧នាក់រួមទាំងជនជាតិ ថៃម្នាក់បានរងរបួស ធ្ងន់ក្នុងករណីគ្រោះ ថ្នាក់ចរាចរណ៍ចរណ៍ មួយកើតឡើងកាលពី រសៀលថ្ងៃទី០២ខែ មករាឆ្នាំ២០២០វេលាម៉ោង ១៥និង១៥នាទីនៅ ចំណុលើផ្លូវជាតិលេខ ១៣ទល់មុខ រោងចក្រសៃកូ ស្ថិតក្នុងសង្កាត់ នីគមផាត់ណា ស្រុកគមផាត់ណា ខេត្តរ៉ាក់យ៉ង ប្រទេសថៃ។
ប្រភពពីសមត្ថកច្ចថៃ បានអោយដឹងថា ករណីគ្រោះថ្នាក់ ចរាចរណ៍ខាងលើ នេះបណ្តាលអោយ ពលករខ្មែរចំនួន០៧ នាក់និងជនជាតិថៃ ម្នាក់បានរងរបួសធ្ងន់ ក្នុងនោះមានស្រីចំនួន ៥នាក់និងប្រុស ចំនួន៣ នាក់សរុបអ្នក រងរបួសខាងលើរួម ទាំងជនជាតិ មានចំនួន០៨នាក់។
ប្រភពខាងលើបាន អោយដឹងទៀថាជន រង គ្រោះ ទាំងអស់ ជា ពលករ ខ្មែរ ធ្វើ ការ នៅ ក្នុង រោងចក្រ ខ្ទិះដូងស្ថិតនៅ ក្នុងខេត្ដឈុនបុរីហើយ មានស្រុក កំណើត រស់ នៅ ខេត្ត ប៉ៃ លិន និងខេត្ត ព្រៃវែង ព្រមទាំងខេត្ត កំពត ផងដែរ។
ប្រភពខាងលើបាន អោយដឹងបន្ថែម ទៀតថានៅ ថ្ងៃ កេីត ហេតុ ជនរងគ្រោះ នាំ គ្នា ធ្វើ ដំណើរ ទៅ កម្សាន្ត នៅ ថ្ងៃ ឈប់សម្រាក ក្នុង ឪកាស បុណ្យ ចូល ឆ្នាំ សកល ប៉ុន្ដែ ជាអកុសល ស្របពេលធ្វើ ដំណើរ មក ដល់ ចំណុច កេីតហេតុ លើក៏ត្រូវ បានរថយន្ត មួយ គ្រឿង ទៀត ម៉ាក Ford Rangerមក បុកពីក្រោយ បណ្ដោយអោយពលករ ដែលជិះផ្នែកខាងក្រោយ រងបួសតែម្ដង ហើយភ្លាមៗ នោះក្រោយ ពេល កេីតហេតុ ជនរងគ្រោះ ត្រូវ សមត្ថកិច្ច ថៃ បញ្ជូន យក ទៅ ព្យាបាល នៅ មន្ទីរពេទ្យ នីគមផាត់ណា ខេត្ត រ៉ាក់ យ៉ង ។
បច្ចុប្បន្ន ជនរងគ្រោះ ដែល ជា ពលករ ខ្មែរ បាន ចេញ ពី មន្ទីរ ពេទ្យ មួយ ចំនួន ហើយ នៅ សល់ តែ ស្ដ្រី ឈ្មោះ ឌួក សឿន អាយុ ៣៦ ឆ្នាំ ស្រុកកំណើត រស់ នៅ ខេត្ត កំពត កំពុង ព្យាបាល បន្ត នៅ មន្ទីរពេទ្យ ព្រោះ ទេីប តែ ដឹង ខ្លួន ។
ចំពោះ ហេតុការណ៍ ដែល បង្ក ឲ្យ កើត គ្រោះថ្នាក់ ចរាចរណ៍ និង បណ្តាលអោយមនុស្ស រង របួស ជា ច្រើន នាក់ លេីក នេះ សមត្ថកិច្ច ថៃ កំពុង រង់ចាំ ម្ចាស់ រថយន្ត ទាំង ពីរ ចូល មកដោះស្រាយ តាមនីតិវិធីផ្លូវច្បាប់។ ដោយលោក មួនរិទ្ធីយ៉ា